ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ជំហរ​ចុងក្រោយ​ថា នឹងមិន​ចូលរួម​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ថ្ងៃទី​២៣ កញ្ញា ទេ​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣​នេះ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខនេះ​ទេ​។​

ឯកឧត្តម សម រង្ស៊ី បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ បានទូល​ស្នើសុំ​សាជាថ្មី​ថ្វាយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ឲ្យ​មានការ​ពន្យារពេល​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ មួយរយៈ​ប្រយោជន៍​ទុក​ឱកាស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ការចរចា​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​គណបក្ស​ត្រូវការ​ពេលវេលា​សមស្រប​ក្នុងការ​កែទម្រង់ ដែលជា​អនាគត​ប្រទេសជាតិ​។ ដូច្នេះ​ប្រសិនបើ​តក់ក្រហល់​ក្នុងការ​ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃ​ខាងមុខ​នឹង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ជជែក​គ្នា ដែល​នាំ​ឲ្យ​ខូចប្រយោជន៍​ជាតិ​៕​

297265135_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.