ព្រះសង្ឃប្រមាណជាង៥០អង្គ បាននិមន្តមកមុខសាលមហោស្រពចតុមុខនៅវេលាម៉ោង១៦រសៀល នាថ្ងៃនេះ ដើម្បីចូលរួមបួងសួង សមាធិ នៅខាងមុខព្រះបរមរាជវាំង ខណៈដែលមានព្រះអង្គជាច្រើនអង្គទៀតនិមន្តមកជាបន្តបន្ទាប់ ដើម្បីស្នើសុំព្រះមហាក្សត្រពន្យារពេលសម័យប្រជុំរដ្ឋសភានីតិកាលទី៥ លើកដំបូង ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខមួយរយៈ។
ទោះយ៉ាងណានាវេលាល្ងាចនេះនៅបរិវេណព្រះបរមរាជវាំង សមត្ថកិច្ចបានយាមកាម និងដាក់របាំងការពារមិនឲ្យព្រះសង្ឃនិងមនុស្សម្នាដទៃទៀតនិមន្ត និងចូលនៅខាងមុខព្រះបរមរាជវាំងឡើយ។
ក្នុងស្ថានភាពតានតឹងបែបនេះ ប្រភពព័ត៌មានពីទីតាំងខាងមុខសាលមហោស្រពចតុមុខបានឲ្យដឹងថា មានព្រះសង្ឃយ៉ាងតិចចំនួន៤អង្គ បានព្រមានដុតព្រះកាយប្រសិនបើអាជ្ញាធរមិនអនុញ្ញាតឲ្យព្រះអង្គនិមន្តចូលទៅខាងមុខព្រះបរមរាជវាំងទេនោះ៕