ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការរិះគន់​ព្រះមហាក្សត្រ​នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម facebook

​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៣​នេះ រាជរដ្ឋាភិបាល​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ប្រតិកម្ម​ទៅនឹង​ការរិះគន់​ព្រះមហាក្សត្រ​នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដោយ​រាជរដ្ឋាភិបាល​ធ្វើការ​កត់សម្គាល់​ឃើញថា ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​តាមរយៈ​ការផ្សព្វផ្សាយ វិទ្យុ កាសែត គេហទំព័រ ជាពិសេស​បណ្តាញ​សង្គម Facebook «New Social Media Network» បាន​ជ្រុលជ្រួស​នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិយស និង​ព្រះកិត្តិនាម​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពស់បំផុត​នៃ​យើង​។​

សេចក្តីថ្លែងការណ៍​រប​ស់រាជ​រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​សូម​រក្សា​តម្លៃ​សេចក្តីថ្លៃថ្នូរ​លើកតម្កើង​អង្គ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​នៃ​ជាតិ​យើង និង​គោរព​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.