ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

កិច្ចប្រជុំ​កំពូល​រយៈពេល​៣​ម៉ោង ​របស់​បក្ស​ទាំង​ពីរ បាន​ត្រឹម​ដកថយ​ទៅ​ពិចារណា​រៀងៗ​ខ្លួន និង​សន្យា​ប្រជុំ​បន្តទៀត​នៅ​ថ្ងៃក្រោយ​

​កិច្ចប្រជុំ​កំពូល​រយៈពេល​ប្រមាណ​៣​ម៉ោង​នៅ​ព្រឹក​នេះ​របស់​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​បានបញ្ចប់​ហើយ ដោយ​មិន​ទទួលបាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ ហើយក៏​មិនបាន​ធ្វើជា​សេចក្តីប្រកាស​រួម​បញ្ជាក់​អំពី​លទ្ធផល​នៃ​ប្រជុំ​ដូច​ថ្ងៃ​ម្សិលមិញ​ឡើយ​។​

​ទោះយ៉ាងណា​ក៏ដោយ​គណបក្ស​នយោបាយ​ទាំង​ពីរបាន​អះអាងថា នឹង​ថក​ខ្លួន​ថយ​ទៅ​ពិចារណា​ក្នុង​បក្ស​រៀងៗ​ខ្លួន​ឈានទៅ​ធ្វើកំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយចំនួន ដោយ​ឈរលើ​ផលប្រយោជន៍​ជាតិខ្មែរ​តែមួយ​។

​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្សនយោបាយ​ទាំងពីរ​អះអាងថា នឹង​បើក​កិច្ចប្រជុំ​កំពូល​បន្តទៀត នៅមុន​ពេល​បើក​កិច្ចប្រជុំ​រដ្ឋសភា​លើកដំបូង​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខ​៕​

z3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.