មានការភ្ញាក់ផ្អើលមួយនៅវេលាម៉ោង១១ និង៣០នាទីព្រឹកនេះ ដោយព្រះសង្ឃមួយអង្គនិមន្តឡើងលើឆាកមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យបម្រុងដុតព្រះកាយដើម្បីបង្ហាញអំពីឆន្ទះទាមទារយុត្តិធម៌របស់ព្រះអង្គ។
ព្រះសង្ឃមួយអង្គដែលបម្រុងដុតព្រះកាយនៅទីលានប្រជាធិបតេយ្យនេះ មានព្រះនាម សេក ឌីណា និមន្តមកពីវត្តមួយឈ្មោះថ្មអន្ទង ឃុំកណ្តឹង ស្រុងបាទី ខេត្តតាកែវ ដើម្បីចូលរួមហាបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
ទោះយ៉ាងណា គម្រោងដុតព្រះកាយរបស់ព្រះអង្គនេះមិនបានសម្រេចទេ ដោយសារមានក្រុមបាតុករដែលកំពុងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនោះជួយឃាត់ទាន់ពេលវេលា៕