ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

កិច្ចប្រជុំ​កំពូល​ព្រឹក​នេះ​រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​ចាប់ផ្តើម​ដោយ​មិន​កំណត់ពេល​បើ​និយាយ​ត្រូវ​គ្នា​

​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នា​វេលា​ព្រឹក​នេះ នៅ​វិមាន​រដ្ឋសភាជាតិ​បានចាប់ផ្តើម​ហើយ ដោយ​រក្សា​សមាសភាព​គណៈប្រតិភូ​ប្រជុំ​របស់​គណបក្ស​នីមួយៗ​នៅ​ដដែល​។​

ប្រភពព័ត៌មាន​ពី​កន្លែង​កិច្ចប្រជុំ​កំពូល​នេះ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នឹងមិន​កំណត់ពេល​ឡើយ​បើសិន​ជាមាន​ការចរចា​ជជែក​ត្រូវ​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ឈ្នះឆ្នោត​ទាំងពីរ​។​

សូមបញ្ជាក់​ជូន​ថា កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​កាលពី​ថ្ងៃ​ម្សិលមិញ គឺ​បាន​ប្រើប្រាស់​ពេលវេលា​អស់​ជិត​៥​ម៉ោង​ដោយ​សម្រេចបាន​ត្រឹម​អនុវត្តន៍​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​ដូច​មានចែង​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ​ចុះ​ថ្ងៃទី​១៦​កញ្ញា និង​បាន​ឯកភាពគ្នា​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​នៃ​ការបោះឆ្នោត​នៅពេល​ខាងមុខ ព្រមទាំង​ឯកភាពគ្នា​នឹងធ្វើ​ការជួបប្រជុំគ្នា​បន្ត​ទៀត ខណៈ​ដែលមាន​ចំណុច​មិន​ស្របគ្នា​ជាសំខាន់​នោះ​នៅត្រង់ថា គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាងថា​មិនអាច​ទៅរួច​ហើយ​អ្វីៗ​មិនអាច​ដើរ​ថយក្រោយ​វិញ​បានទេ​៕​

ny1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.