List/Grid Daily Archives: 5:56 pm
ទូរស័ព្ទដៃស្មាតហ្វូនម៉ូដែល LG ភេសជ្ជៈ Coca Cola និងទឹកបរិសុទ្ធ Vital ត្រូវបានចាប់អារម្មណ៍ខ្លាំងនៅក្នុងកិច្ចប្រជុំកំពូល គណបក្សឈ្នះឆ្នោតព្រឹកមិញ

កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធានគណបក្ស និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្ស...
មហាបាតុកម្មរយៈពេល៣ថ្ងៃរបស់គណបក្សប្រឆាំងបានបិទបញ្ចប់ហើយៗមិនមែនជាលើកចុងក្រោយនោះទេ

មហាបាតុកម្មដឹកននាំដោយគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅនៅទីលានប្រជាធិបតេយ្យដោយមានមនុស្សម្នាចូលរួមរាប់ម៉ឺននាក់នោះ...
ដំណើរការកែទម្រង់ស្ថាប័នជាតិឲ្យមានប្រសិទ្ធភាពពិតប្រាកដកំពុងឋិតនៅក្នុងកណ្តាប់ដៃរបស់គណបក្សសង្គ្រោះជាតិពេលនេះហើយ

ថ្វីដ្បិតលទ្ធផលនៃការផ្លាស់ប្តូរ «ដូរ ពីលេខ ៤ ទៅលេខ ៧» របស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមិនទាន់បានសម្រេចក៏ពិតមែន ប៉ុន្តែបានឆ្លុះបញ្ចាំងតាមលទ្ធផលឆ្នោតដែលគណបក្សសង្គ្រោះជាតិទទួលបាន...
កិច្ចប្រជុំកំពូលរយៈពេល៣ម៉ោង របស់បក្សទាំងពីរ បានត្រឹមដកថយទៅពិចារណារៀងៗខ្លួន និងសន្យាប្រជុំបន្តទៀតនៅថ្ងៃក្រោយ

កិច្ចប្រជុំកំពូលរយៈពេលប្រមាណ៣ម៉ោងនៅព្រឹកនេះរបស់គណបក្សនយោបាយធំៗទាំងពីរបានបញ្ចប់ហើយ ដោយមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនទេ ហើយក៏មិនបានធ្វើជាសេចក្តីប្រកាសរួមបញ្ជាក់អំពីលទ្ធផលនៃប្រជុំដូចថ្ងៃម្សិលមិញឡើយ។
ភ្ញាក់ផ្អើលនឹងព្រះសង្ឃមួយអង្គ បម្រុងដុតព្រះកាយលើឆាកមហាបាតុកម្ម នៅទីលានប្រជាធិបតេយ្យ

មានការភ្ញាក់ផ្អើលមួយនៅវេលាម៉ោង១១ និង៣០នាទីព្រឹកនេះ ដោយព្រះសង្ឃមួយអង្គនិមន្តឡើងលើឆាកមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យបម្រុងដុតព្រះកាយដើម្បីបង្ហាញអំពីឆន្ទះទាមទារយុត្តិធម៌របស់ព្រះអង្គ។
បុរសម្នាក់ចេញមុខអះអាងថា មានទាហានវៀតណាមបង្កប់ខ្លួនក្នុងជួរទាហានខ្មែរ ខណៈជនជាតិវៀតណាម ត្រូវបានសន្តិសុខបណ្តេញចេញពីទីលានប្រជាធិបតេយ្យ

បុរសម្នាក់បានចេញមុខអះអាងកាលពីរាត្រីម្សិលមិញ ខណៈដែលគាត់មានបំណងមកចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យថា មានទាហានវៀតណាមបង្កប់ខ្លួននៅក្នុងជួរទាហានខ្មែរ។
កិច្ចប្រជុំកំពូលព្រឹកនេះរវាងគណបក្សឈ្នះឆ្នោតទាំងពីរចាប់ផ្តើមដោយមិនកំណត់ពេលបើនិយាយត្រូវគ្នា

កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនាវេលាព្រឹកនេះ នៅវិមានរដ្ឋសភាជាតិបានចាប់ផ្តើមហើយ ដោយរក្សាសមាសភាពគណៈប្រតិភូប្រជុំរបស់គណបក្សនីមួយៗនៅដដែល។
កំហុសឆ្គងជាប្រវត្តិសាស្ត្ររបស់គ.ជ.បដែលរកឃើញដោយគណបក្សប្រឆាំងត្រូវឆាចោលនៅអាណត្តិនេះ

ដោយសារមិនទុកចិត្តទៅនឹងការងារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» និងក្រុមប្រឹក្សាធម្មនុញ្ញ ទើបគណបក្សសង្គ្រោះជាតិស្នើសុំទាមទារយ៉ាងទទូចឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ថ្ងៃទី២៨ខែ...