ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

គណបក្សប្រឆាំង​ថ្លែងការណ៍​ថ្កោលទោស​ការប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​

​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៦​ខែកញ្ញា ឆ្នាំ​២០១៣​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​ចំពោះ​ការប្រើ​អំពើហិង្សា​ឃោរឃៅ​របស់​អាជ្ញាធរ​ប៉ូលិស ដេ​ល​បាន​បាញ់ប្រហារ និង​វាយដំ​មកលើ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ក្បាលថ្នល់ រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​១០១៣​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់បាត់​បង់ជីវិត​និង​រងរបួស​ជាច្រើន​នាក់​ព្រមទាំង​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​។​

​គណបក្ស​សង្គ្រោះ​ជាតិ មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រើ​អំពើ​ឃោរឃៅ ពី​សំណាក់​អាជ្ញាធរ​ប្រដាប់អាវុធ​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​នេះ គឺជា​អំពើ​រំលោភបំពាន​និង​ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គណបក្ស​ក៏​សូម​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​និង​សូម​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ជន​ដែល​បាន​បាញ់សម្លាប់​យុវជន​ខាងលើ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន និង​ជាមួយគ្នានេះដែរ​ត្រូវ​ដោះលែង​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ជាបន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​៕​

797733558_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.