ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

ក្រសួង​អប់រំ​សម្រេច​លើក​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃស្អែក​ទៅ​ប្រឡង​នៅ​ថ្ងៃទី​២៦-២៧ កញ្ញា វិញ​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​លើក​កាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃស្អែក​ទី​១៦ កញ្ញា នេះ ទៅ​ថ្ងៃក្រោយ​វិញ​។​

​កាលបរិច្ឆេទ​ថ្មី​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នេះ នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​២៦-២៧ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខ​វិញ​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​នេះ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការលើក​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ឡើយ ប៉ុន្តែ​បើតាម​ប្រភពពី​មន្ត្រី​ក្រសួង​អប់រំ​មួយចំនួន​បាន​បង្ហើប​ប្រាប់ថា ការលើក​ពេល​ប្រឡង​នេះ​គឺ​បណ្តាលមកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​មហា​បាតុកម្ម​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ​៕​

73213_574901139243318_1528388761_n

pr-g9-examination-16-09-13

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.