ឯកឧត្តមសម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិបានដឹកនាំក្បួនមហាបាតុករមកដល់ទីលានប្រជាធិបតេយ្យហើយៗកំពុងថ្លែងទៅកាន់ក្រុមបាតុករដ៏ច្រើនកុះករនៅទីនោះ។
ទិដ្ឋភាពជារួមក្នុងការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនាពេលព្រឹកនេះ គឺបានបង្ហាញឲ្យឃើញថា មានការដើរតាមផ្លូវសាធារណៈរបស់ក្រុមបាតុករដឹកនាំដោយមេគណបក្សយ៉ាងគគ្រឹកគគ្រេងទោះបីអាជ្ញាធរបានបិទផ្លូវសាធារណៈមួយចំនួនដោយរបាំងដែកនិងលួសបន្លាក៏ដោយ៕