ប្រិយមិត្តនិយមខ្សែភាពយន្តបុរាណចិន និងរឿងស្តេចល្បែង តែងបានឃើញតារាសម្តែងភាពយន្តចិន-សិង្ហបូរី នាង Zoe Tayដែលខ្មែរយើងនិយមហៅ បូបូ ថតរឿងកាប់ដាវ វាយតប់ ស្តេចល្បែង និងជាពិសេសធ្លាប់បានឃើញលោក Kenny Ho ដែលខ្មែរយើងនិយមហៅចាន់ចាវ មានឈ្មោះល្បីក្នុងរឿងតុលាការមុខដែក ដើរតួជាសេនាប្រមុខចាន់ចាវ កាន់ដាវលំពែងប្រយុទ្ធការពារម្ចាស់សំណាក់ខៃហ្វុង ប៉ាវចិន។
ឥឡូវនេះ តារាភាពយន្តល្បីឈ្មោះទាំងពីរនាក់ មិនមែនរួមដៃគ្នាថតរឿងកាប់ដាវ វាយតប់នោះទេ គឺបានថតរឿងភាពយន្តមួយឈ្មោះ«Love Cuts»ដែលមានលាយឡំដោយឈុតឆាកលើគ្រែគួរឲ្យក្តៅសាច់។
នាង Zoe Tay បានធ្វើការបកស្រាយបញ្ជាក់អំពីអារម្មណ៍របស់នាងតាមបណ្តាញព័ត៌មានថា នាងមានការភ័យខ្លាចខ្លាំងណាស់សឹងតែចង់ដកខ្លួនថយចេញពីការថតរឿងភាពយន្តនេះ ជាពិសេសនៅត្រង់ថតឈុតឆាកឳបថើបគ្នានៅលើគ្រែតាមការណែនាំរបស់អ្នកដឹកនាំរឿង ជាហេតុធ្វើឲ្យមានការថតខុសជាច្រើនលើកច្រើនសា។ប៉ុន្តែនៅទីបំផុត នាងបានតាំងចិត្តតាំងអារម្មណ៍ថតរឿងភាពយន្តនេះរហូតបានសម្រេច៕