អនុលោមតាមការវាយតម្លៃរបស់គេហទំព័របរទេសមួយឈ្មោះ Alexa.com ដែលមានជំនាញខាងផ្តល់ចំណាត់ថ្នាក់គេហទំព័រនៅលើពិភពលោកនោះបានចង្អុលបង្ហាញឲ្យឃើញនូវគេហទំព័រព័ត៌មានភាសាខ្មែរចំនួន១០ មានអ្នកចូលអានច្រើនជាងគេ ដែលគេហទំព័រសារព័ត៌មានដើមត្នោតសូមធ្វើការដកស្រង់ចុះផ្សាយតាមលំដាប់លេខរៀងដូចតទៅ៖
១- គេហទំព័រសារព័ត៌មាន ដើមអម្ពិល «បង្កើតនៅឆ្នាំ២០០៨» ជាប់ចំណាត់ថ្នាក់លេខ៩ នៅក្នុងតារាង Alexa.com ។
២- គេហទំព័រ Cambodia Express News – CEN «បង្កើតនៅឆ្នាំ២០០៨» ជាប់ចំណាត់ថ្នាក់លេខ១៤ នៅក្នុងតារាង Alexa.com ។
៣- គេហទំព័រសារព័ត៌មានកោះសន្តិភាព «បង្កើតនៅឆ្នាំ២០១០» ជាប់ចំណាត់ថ្នាក់លេខ១៥ នៅក្នុងតារាង Alexa.com។
៤- គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ «បង្កើតនៅឆ្នាំ២០១១» ជាប់ចំណាត់ថ្នាក់លេខ១៦ នៅក្នុងតារាង Alexa.com។
៥- គេហទំព័រព័ត៌មានវិទ្យុអាស៊ីសេរី «បង្កើតនៅឆ្នាំ១៩៩៦» ជាប់ចំណាត់ថ្នាក់លេខ១៧ នៅក្នុងតារាង Alexa.com ។
៦- គេហទំព័រព័ត៌មានវិទ្យុបារាំងអន្តរជាតិ «បង្កើតនៅឆ្នាំ១៩៩៦» ជាប់ចំណាត់ថ្នាក់លេខ២១ នៅក្នុងតារាង Alexa.com។
៧- គេហទំព័រសារព័ត៌មានដើមត្នោត- DTN7.COM «បង្កើតនៅឆ្នាំ២០១៣» ជាប់ចំណាត់ថ្នាក់លេខ២៧ នៅក្នុងតារាង Alexa.com ។
៨- គេហទំព័រសារព័ត៌មានកម្ពុជាថ្មី «បង្កើតនៅឆ្នាំ២០១១» ជាប់ចំណាត់ថ្នាក់លេខ៣៣ នៅក្នុងតារាង Alexa.com ។
៩- គេហទំព័រសារព័តមានវត្តភ្នំ «បង្កើតនៅឆ្នាំ២០១២» ជាប់ចំណាត់ថ្នាក់លេខ៣៤ នៅក្នុងតារាង Alexa.com ។
១០- គេហទំព័រព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាមេរិក «បង្កើតនៅឆ្នាំ២០០០» ជាប់ចំណាត់ថ្នាក់លេខ៤៥ នៅក្នុងតារាង Alexa.com ។
ដោយឡែកគេហទំព័រភាសាខ្មែរដែលផ្សាយព័ត៌មានបន្តពីគេហទំព័រព័ត៌មានភាសាខ្មែរ ចំនួន៣ ដែលមានអ្នកចូលអានច្រើនជាងគេគឺ៖
១- គេហទំព័រ KHMER-NEWS.ORG «បង្កើតនៅឆ្នាំ២០១២» ជាប់ចំណាត់ថ្នាក់លេខ៨ នៅក្នុងតារាង Alexa.com ។
២- គេហទំព័រ KHMER79.COM «បង្កើតនៅឆ្នាំ២០១១» ជាប់ចំណាត់ថ្នាក់លេខ១៨ នៅក្នុងតារាង Alexa.com ។
៣- គេហទំព័រ Yolprom.com «បង្កើតនៅឆ្នាំ២០១១» ជាប់ចំណាត់ថ្នាក់លេខ៩៥ នៅក្នុងតារាង Alexa.com ៕