ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ​ព្រឹក​នេះ ព្រះមហាក្សត្រ​ប្រទាន​លិខិតអញ្ជើញ​កោះប្រជុំ​រដ្ឋសភា​ថ្ងៃទី​២៣ កញ្ញា​

​យោងតាម​ប្រភពព័ត៌មាន​ពី​ឯកឧត្តម ខៀវ កាញារីទ្ធ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន Post ក្នុង Time Line របស់​ឯកឧត្តម បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្សនយោបាយ​ទាំងពីរ នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​ព្រឹក​នេះ​គឺ​អង្គ​ព្រះមហាក្សត្រ​បាន​ប្រទាន​លិខិតអញ្ជើញ​កោះប្រជុំ​រដ្ឋសភា​លើកដំបូង​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចំនួន​៦៨​លិខិត និង​ឯកឧត្តម សម រង្ស៊ី ចំនួន​៥៥​លិខិត ដែល​កិច្ចប្រជុំ​រដ្ឋសភា​លើកដំបូង​នេះ​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខ​។​

​ដោយឡែក​ខ្លឹមសារ Comment របស់​ឯកឧត្តម ខៀវ កាញារីទ្ធ នៅក្នុង Time Line របស់​ឯកឧត្តម បាន​បញ្ជាក់ថា កិច្ចប្រជុំ​មិនបាន​លទ្ធផល​អ្វី​ទេ​ដោយ​ឯកឧត្តម សម រង្ស៊ី នៅតែ​ទាមទារ​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ឯករាជ្យ ឯ​សម្តេច ហ៊ុន សែន លើក​ថា ជា​ការមិន​ត្រឹមត្រូវ​៕​

krt

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.