ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

កិច្ចប្រជុំ​១០​នាទី​រវាង​ថ្នាក់ដឹកនាំ​កំពូល​បក្ស​ទាំងពីរ​ទំនង​គ្មាន​លទ្ធផល​ត្រូវរ៉ូវ​គ្នា​ទេ​

​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម សម រង្ស៊ី ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​ក្នុង​ព្រះបរមរាជវាំង នៅពេល​ព្រឹក​នេះ បានបញ្ចប់​ហើយ​ក្នុង​រយៈពេល​១០​នាទី​។​

​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​មិន​បានផ្តល​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅក្រោយ​បញ្ចប់​នៃ​កិច្ចប្រជុំ​នេះ​ទេ ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ព្រះបរមរាជវាំង​រៀងៗ​ខ្លួន ប៉ុន្តែ​គេ​អាច​ប៉ាន់​ស្មានថា ទំនងជា​មិនមាន​លទ្ធផល​ត្រូវរ៉ូវ​គ្នា​នៅឡើយ​ទេ​។
 

​អ្នកសារព័ត៌មាន​បាន​សម្តែង​នូវ​ការខកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​ដែល​មិនបាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​៕​

sssrs

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.