តាំងពីផ្លាស់ទ្រនំចាស់នៅរស្មីហង្សមាសមកកាន់ទ្រនំថ្មីនៅផលិតកម្មថោនរួចមក ប្រជាប្រិយភាពរបស់តារាចម្រៀងសាច់សខ្ចី សុគន្ធ នីសា មិនបានធ្លាក់ថមថយចុះឡើយហើយបែរជាឡើងកូដថែមទៀត ដោយសារបានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មផលិតផលឲ្យក្រុមហ៊ុនSamsung កូរ៉េ។
តាមការស្ទង់មតិនៅក្នុងបណ្តាញសង្គមបានបង្ហាញថា គ្រាន់តែរូបភាពតារាសុគន្ធ នីសា ដែលល្បីទើបកែចង្កាPost ក្នុងFacebookភ្លាមរយៈពេលមិនដល់៥ម៉ោងផងមានចំនួនអ្នកLikeគាំទ្ររហូតដល់ជិត១ម៉ឺនLikeឯណោះ។
ដោយឡែកទិន្នន័យនៅក្នុងបណ្តាញសង្គមក៏បានបង្ហាញឲ្យឃើញដែរថា ទំព័រFacebookរបស់សុគន្ធ នីសា មានFan Pageចំនួន172K«ជាង១៧ម៉ឺននាក់» ខណៈដែលតារាចម្រៀងដ៏ល្បីឳក សុគន្ធកញ្ញានៅផលិតកម្មរស្មីហង្សមាស មានFan Pageចំនួន133K,តារាចម្រៀងសុខ ពិសី មានFan Pageចំនួន118Kនិងតារាចម្រៀងមាស សុខសោភា មានFan Pageចំនួន99K។ពោលគឺFan Pageនៅក្នុងបណ្តាញសង្គមFacebookរបស់តារាចម្រៀងសុគន្ធ នីសា បានជែងឈ្នះដាច់គេតែម្តងនៅក្នុងចំណោមពិភពតារាល្បីៗជាច្រើនរូប។
ពាក្យស្លោកនៅលើCoverរបស់តារាចម្រៀងសុគន្ធ នីសា ដែលថា«បើទោះជាស្អប់នរណាម្នាក់ ក៏ខ្ញុំមិនដែលមើលរំលងពីគុណសម្បត្តិរបស់ម្នាក់នោះដែរ ព្រោះដើម្បីកុំឲ្យខ្លួនឯងមានភាពលម្អៀងទៅលើការវិនិច្ឆ័យខុសនិងត្រូវ» និងចម្រៀងមួយបទ«អូនអន់ព្រោះស្រឡាញ់បង»ធ្វើឲ្យមជ្ឃដ្ឋានអ្នកគាំទ្រតារាចម្រៀងរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕