ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

អាជ្ញាធរ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​កើត​ចេញពី​ពួក​ភេរវ​ជន​

នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៣​នេះ​ ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ មេត្តា​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​បន្ត​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ ដើម្បី​ទប់ស្កាត់​ និង​ដោះស្រាយ​បាន​ទាន់​ពេលវេលា​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ ដែល​កើត​ចេញពី​ពួក​ភេរវជន​ ។​

សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ​ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា​នេះ​ សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​នូវ​ការ​បង្កៃ​គ្រឿងផ្ទុះ​ក្នុង​ប៊ីដុង​ចំណុះ​៥​លី​ត្រ​ពណ៌​ស​ មាន​ស្កុ​ត​បិទ​ជុំវិញ​ ឋិត​នៅ​ជាប់​របង​អតីត​សាល​មហោស្រព​ទន្លេបាសាក់​ កែង​អគារ​ពិព័រណ៍​វប្បធម៌​ ទល់មុខ​វិមាន​រដ្ឋ​សភាជាតិ​ និង​គ្រាប់​ M79​ ចំនួន​៣​គ្រាប់​ រុំ​បង់​ស្អិត​ជាប់​គ្នា​ ពណ៌​ក្រហម​ ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​ពណ៌​ខ្មៅ​ នៅ​ខាងកើត​ស្ពាន​នាគ​ ខាងក្រោយ​ឆៀង​ខាងត្បូង​រូបសំណាក​មហា​ត្មៈ​គ​ន្ធី​ ដែល​អាជ្ញាធរ​អះអាង​ថា​ បង្ក​ឡើង​ដោយ​ពួក​ភេរវជន​ធ្វើ​វិទ្ធង្សនា​ ក្នុង​គោលបំណង​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ភាព​សុខសាន្ត​ និង​អាយុជីវិត​​​​​​​​ប្រជាពលរដ្ឋ​ ៕​

City-Hall

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.