ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

អាជ្ញាធរ​ចាប់ផ្តើម​ស៊ើបអង្កេត​ត្រួតពិនិត្យ​ទៅលើ​ម្ចាស់ Group ធំៗ​នៅក្នុង​បណ្តាញ​សង្គម Facebook

កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ Account Facebook មួយ​ដែល​គេ​ស្គាល់​ថា ជា​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ បានធ្វើការ​ចាប់អារម្មណ៍ និង​សាកសួរ​ព័ត៌មាន​មួយចំនួន ទៅលើ​លោក Michael Rothy ដែលជា​ម្ចាស់ Group «admin» ដ៏​ធំ​មួយ​ឈ្មោះថា ព័ត៌មាន​សកល «Global News» មាន​សមាជិក​ចំនួន​២៥៥.១១៥​នាក់ គិត​ត្រឹម​ពេលវេលា​នៃ​ការចុះផ្សាយ​នេះ​។ 

ការ Chat សួរនាំ​ពី​សំណាក់ Account Facebook របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​មកលើ​លោក Michael Rothy ដែលជា​ម្ចាស់ Group ឈ្មោះ Global News នោះ គឺ​បាន​ផ្តោតជាសំខាន់​ទៅលើ​ចំនួន​អ្នកគ្រប់គ្រង ឬ​ម្ចាស់​របស់ Group តើ​មាន​ប៉ុន្មាន​នាក់​? …​។​

មជ្ឈដ្ឋាន​អ្នកលេង Facebook បាន​លើកឡើងថា ជាធម្មតា​ការបង្កើត Group នីមួយៗ​នៅក្នុង Facebook គឺ​ត្រូវតែមាន Admin របស់ Group នោះ ហើយ​តែងមាន​វិធាន​បទបញ្ជាផ្ទៃក្នុង​រប​ស់ Group ច្បាស់លាស់ ដែល​មិន​បង្ក​ការលំបាក​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​តាមដាន​ឡើយ​។ ប៉ុន្តែ នៅក្នុង​សាច់រឿង​នេះ ទំនងជា​សមត្ថកិច្ច​ប៉ូលិស​ចង់ដឹង​ព័ត៌មាន​កាន់តែ​លម្អិត​ទៅលើ​ម្ចាស់  Group ជា​បន្តបន្ទាប់​នៅក្នុង​បណ្តាញ​សង្គម Facebook ហើយ​។​

តាម​ការសង្កេត​ជាក់ស្តែង​បាន​បង្ហាញថា Group ឈ្មោះ Global News ដែលមាន​លោក Michael Rothy ជា​ម្ចាស់​តែង​ប្រកាន់​នូវ​ជំហរ​អព្យាក្រឹត​ជាប់​ជា​រៀង​រហូតមក ប៉ុន្តែ​សមាជិក​ក្រុម​របស់លោក ដែលមាន​ប្រភព​មកពី​អ្នកគាំទ្រ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទៅវិញ​ទេ​ដែល​ធ្វើ​ឲ្យ​លោក​ឈឺក្បាល​មិន​ស្ទើរ​ឡើយ​ទោះបី​មាន​បទបញ្ជាផ្ទៃក្នុង​ហាមប្រាម​ការ Post នូវ​ព័ត៌មាន និង​រូប​ភាពមិន​សមរម្យ​មួយចំនួន​យ៉ាងណាក៏ដោយ​។​

គួរ​រំលឹក​ជូន​ដែរ​ថា កាលពីដើមឆ្នាំ​២០១៣ កន្លងទៅនេះ រាជរដ្ឋាភិបាល​ធ្លាប់បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​គេហទំព័រ​បណ្តាញ​សង្គម Facebook ផ្តល់នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ Facebook ដោយ​លើក​ហេតុផល​ថា ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ស៊ើបអង្កេត​បទល្មើស​ព្រហ្មទណ្ឌ ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុន Facebook ដែលមាន​ទីស្នាក់ការ​ធំ​នៅ​សហរដ្ឋអាមេរិក ធ្វើការ​បដិសេធ​ចំពោះ​សំណើ​នេះ​។​

អំពើ​របស់​រាជរដ្ឋាភិបាល​នាពេល​កន្លងមក​ដូច្នេះ ធ្វើ​ឲ្យ​អ្នកលេង Facebook រិះគន់ថា រាជរដ្ឋាភិបាល​មានបំណង​ចង់​ត្រួតត្រា​គ្រប់គ្រង​ទៅលើ​បណ្តាញ​សង្គម Facebook នៅ​កម្ពុជា​ថែមទៀត​ក្រៅពី​បណ្តាញ​ព័ត៌មាន​ជាច្រើន​ដែល​ឋិត​នៅក្នុង​កណ្តាប់ដៃ​របស់​រា​ជ​រដ្ឋាភិបាល​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រួចហើយ​៕​

roty

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.