ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

លេចចេញ​ការ​លួច​ដាក់​បង្កៃគ្រាប់​ផ្ទុះ​២​កន្លែង​ក្នុង​ព្រឹក​នេះ​នៅ​រាជធានី​ភ្នំពេញ​បង្ក​ឲ្យ​មានការ​ងឿងឆ្ងល់

នៅវេលា​ព្រឹក​នេះ មាន​លេចចេញ​ការដាក់​លួច​ដាក់​បង្កៃគ្រាប់​ផ្ទុះ​ចំនួន​២​កន្លែង​ផ្សេងគ្នា​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ  គឺ​មួយកន្លែង​នៅក្បែរ​វិមាន​រដ្ឋសភា ត្រូវបាន​គេ​ដាក់​ក្នុង​ធុង​ប៊ីដុង​មួយ ហើយ​ត្រូវ​សមត្ថកិច្ច​បំផ្ទុះ​ចោល​នៅនឹងកន្លែង និង​មួយកន្លែង​ទៀត​មាន​គ្រាប់​ប្រភេទ​M79 ចំនួន​៣​គ្រាប់​ថ្មីៗ ត្រូវបាន​គេ​យកមក​ដាក់​បង្កៃ​ចោល​នៅ​សួនច្បា​ខាងកើត​ស្ពាន​នាគ ក្បែរ​វត្តភ្នំ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច និង​មន្ត្រី CMAC ធ្វើការ​ដោះយក​ចេញ​ដែរ ដោយ​មិន​មានការ​បំផ្ទុះ​ចោល​នៅនឹងកន្លែង​ទេ​។​

ករណីនេះ ត្រូវបាន​មជ្ឈដ្ឋាន​នានា​ចោទ​ជា​សំណួរ​ថា តើ​គ្រាប់​ផ្ទុះ​ទាំងនោះ​នរណា​ជា​យកមក​ដាក់ យក​មកពីណា និង​ដាក់​ក្នុង​បំណង​អ្វី នៅពេលដែល​សមត្ថកិច្ច​បាន​ដកហូត​អាវុធជាតិផ្ទុះ​ពី​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​មិនមែនជា​សមត្ថកិច្ច​អស់ហើយ​នោះ​?

មាន​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងខ្លាំង​នោះ​គឺ រូបភាព​នៃ​ការ​លួច​ដាក់​បង្កៃគ្រាប់​ផ្ទុះ​ចំនួន​២​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​នៅវេលា​ព្រឹក​នេះ បាន​កើតមាន​មុនពេល​អង្គ​ព្រះមហាក្សត្រ​កោះប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​គណបក្សនយោបាយ​ធំៗ​ឈ្នះឆ្នោត​ទាំង​២ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​នៅ​ថ្ងៃស្អែក​ក្នុង​ព្រះបរមរាជវាំង និង​នៅមុន​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្មអហិង្សា​នៅ​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខ នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​រួចហើយ ដោយ​ឲ្យ​ធ្វើបាតុកម្ម​ក្នុង​រយៈពេល​១​ថ្ងៃ​។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​បំភ្លឺ​បញ្ជាក់​រឿងនេះ​ឲ្យ​បានច្បាស់លាស់​ផង ដើម្បី​កុំ​ឲ្យ​មជ្ឈដ្ឋាន​នានា​មាន​មន្ទិលសង្ស័យ​ទៅលើ​រាជរដ្ឋាភិបាល​ថា ជា​អ្នកប្រព្រឹត្ត ប៉ុន្តែ​បែរជា​ចោទប្រកាន់​ទម្លាក់កំហុស​ទៅលើ​គណបក្សប្រឆាំង​ដែល​គ្មាន​អាវុធ គ្រាប់រំសេវ និង​គ្រឿងផ្ទុះ​ទៅវិញ​នោះ​៕​

954_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.