ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

កូនក្រមុំ​អាយុ​៨​ឆ្នាំ ស្លាប់​ក្រោម​ដៃ​កូន​កំលោះ​អាយុ​៤០​ឆ្នាំ ក្នុង​រាត្រី​ក្រេបទឹក​ឃ្មុំ​

មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​មិន​ចង់​ឲ្យ​ជឿ​មួយ​បាន​កើតមានឡើង​នៅ​តំបន់ Hardh ទីក្រុង Meedi ខេត្ត Hajjah ភាគ​ពាយ័ព្យ​នៃ​ប្រទេស​យេ​មែន គឺ​ក្មេងស្រី​ម្នាក់​អាយុ​៨​ឆ្នាំ​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​អាយុ​៤០​ឆ្នាំ ក្នុងនាម​ជា​កូន​កំលោះនិង​កូនក្រមុំ កាលពី​សប្តាហ៍​មុន​។​ 

ករណី​ដែល​គួរ​ឲ្យ​សង្វេគ​បំផុត​នៅក្នុង​រឿង​ដែល​មិន​ចង់​ឲ្យ​ជឿ​និង​ភ្ញាក់ផ្អើល​នេះ គឺ​កូនក្រមុំ​ដែល​គេ​ស្គាល់​ថា មានឈ្មោះ Rawan បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាម​ក្រោយពេល​នាង​ទទួលរង​គ្រោះថ្នាក់​ហូរឈាម​ច្រើន​មិន​ឈប់​ចេញពី​ទ្វារមាស​ក្នុងពេល​រាត្រី​ផ្សំ​ដំណេក​ជាមួយនឹង​កូន​កំលោះ​អាយុ​៤០​ឆ្នាំ​នោះ​។ 

yeman

​តាម​សមត្ថកិច្ច​ប៉ូលិស យេ​មែន បាន​ឲ្យ​ដឹងថា កូន​កំលោះ​អាយុ​៤០​ឆ្នាំ ដែល​រួមភេទ​ជាមួយ​កូនក្រមុំ​អាយុ​ត្រឹម​៨​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​នោះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ហើយ​។​

​គួរបញ្ជាក់​ជូន​ដែរ​ថា បើតាម​របាយការណ៍រ​បស់​ក្រសួង​សង្គមកិច្ច​ប្រទេស​យេ​មែន គឹ​បាន​ឲ្យ​ដឹងថា ស្ត្រី​ច្រើនជាង​ពាក់កណ្តាល​នៅក្នុង​ប្រទេស​នេះ​ គឺ​បាន​រៀបការ​នៅមុន​អាយុ​១៥​ឆ្នាំ​ និងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្នុងចំណោមស្ត្រីចំនួន១៤០លាននាក់ដែលក្លាយជាកូនក្រមុំនៅប្រទេសយេមែន ក្នុងចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០២០ខាងមុខ គឺនឹងមានកុមារីអាយុក្រោម១៥ឆ្នាំចំនួន៥០លាននាក់ក្លាយជាកូនក្រមុំ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.