ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ជា​កូន​របស់​តន្ត្រីករ​រ៉ុ​ក​ដ៏​ល្បី បើករថយន្ត​ទំនើប​បុក​រះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​នៅ​ឥណ្ឌូនេស៊ី​

មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ​បានកើត​ឡើង​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៦​នាក់ យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ បង្កដោយ​ក្មេងប្រុស​ម្នាក់​អាយុ​១៣​ឆ្នាំ ត្រូវជា​កូនប្រុស​ពៅ​របស់​តន្ត្រីករ​រ៉ុ​ក​ដ៏​ល្បីឈ្មោះ បើកបរ​រថយន្ត​ទំនើប​បុក​រះ​ទៅលើ​រថយន្ត​ផ្សេងទៀត​និង​មនុស្ស​ទាំង​កំរោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រ​ជួបប្រទះ​នេះ បាន​កើតឡើង​កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣ បង្កដោយ​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ ម្នាក់​ឈ្មោះ Abdul Qodir Jaelami ហៅ Dul ត្រូវជា​កូនប្រុស​ពៅ​របស់លោក Ahmad Dhani អាយុ​៤១​ឆ្នាំ ជា​តន្ត្រីករ​រ៉ុ​ក​ដ៏​ល្បីឈ្មោះ នៅ​ប្រទេស​ឥណ្ឌូនេស៊ី បើកបរ​រថយន្ត​ទំនើប​ម៉ាក Mitsubishi Lancer បុក​រះ​ទាំង​កំរោល​ទៅលើ​រថយន្ត​២​ផ្សេងទៀត និង​មនុស្ស​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៦​នាក់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ក្មេងប្រុស​នេះ បានដាក់​មិត្តស្រី​របស់គេ​ចុះ​ពីលើ​រថយន្ត​រួចមក​។​

​សមត្ថកិច្ច​ប៉ូលិស​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា អាជ្ញាធរ​កំពុង​ពិចារណា​អំពី​ផ្លូវច្បាប់​ទៅលើ​ករណី​ក្មេងប្រុស​មិនទាន់​គ្រប់​អាយុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រហូតដល់​៦​នាក់​នេះ​។​

​លោក Hamidah Kompolnas ជា​ប៉ូលិស​ក្រុង​ហ្សា​ការ​តា​បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​របស់​ក្មេងប្រុស​នេះ​នឹងមិន​ត្រូវ​ចូលរួមចំណែក​ទទួលខុស​ត្រូវ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទេ ពីព្រោះ​ច្បាប់​បានកំណត់​ឲ្យ​បុគ្គល​អ្នកប្រព្រឹត្ត​គឺជា​អ្នកទទួលខុសត្រូវ ដូច្នេះ​គេ​ត្រូវ​រង់ចាំ​ដល់​ក្មេងប្រុស​នេះ​មាន​អាយុ​ល្មម​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕​

20130910_abdulqodirjaelani

w7g9oa7m

លោក Ahmad Dhani ត្រូវជាឪពុក​របស់ក្មេង​ប្រុស​អាយុ​១៣ឆ្នាំ

8snyije5

អ្នកស្រី Maia Estianti ត្រូវជាម្តាយរបស់ក្មេងប្រុសអាយុ១៣ឆ្នាំ

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.