កាលពីអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កន្លងមក តារាចម្រៀង ករុណា ពេជ្រ ប្រចាំផលិតកម្មថោន ដែលមានសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងចលនាយុវជនរបស់កូនប្រុសនាយករដ្ឋមន្ត្រីបុរសខ្លាំងនៃកម្ពុជា បានទទួលរងការរិះគន់យ៉ាងផុសផុលរួចម្តងមកហើយនៅក្នុងបណ្តាញសង្គម Facebook ហើយក៏បានធ្វើឲ្យតារារូបនេះល្បីឈ្មោះថែមមួយកម្រិតទៀតដែរជាមួយនឹងឯកសណ្ឋានគណបក្សប្រជាជនកម្ពុជា។
ឥឡូវ ក្នុងពេលថ្មីៗនេះប្រិយមិត្តនៃបណ្តាញសង្គម Facebook បានធ្វើការវាយប្រហាររិះគន់ទៅលើតារាចម្រៀង ករុណា ពេជ្រ សាជាថ្មីទៀតហើយ ដោយអ្នកលេងFacebook ក៏ដូចជាអ្នកធ្លាប់គាំទ្រតារាចម្រៀងករុណា ពេជ្រ អះអាងថា តារាចម្រៀងរូបនេះច្រៀងបទចម្រៀងដែលលួចចម្លងពីបទថៃ ទាំងបទភ្លេង ទាំងកាយវិការ ទាំងម៉ូដសក់…លើសពីនេះបានលួចស្ទីលរាំពីកូរ៉េទៀតផង គឺបទ «ចប់»។
ក្រុមអ្នករិះគន់បាននិយាយថា តារាចម្រៀងផលិតកម្មថោន ករុណា ពេជ្រ ល្បីឈ្មោះ ដោយសារលួចចម្លងពីគេគ្មានស្នាដៃផលិតខ្លួនឯងអ្វីទេ ពោលគឺបទ «ចប់» ក្លាយជា«មហាយ៉ាប់»តែម្តងហើយ៕