ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

កម្មវិធី​អប់រំ​​​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ ដោយ​ឥតគិតថ្លៃ បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​!!!​​ (First Free Online Education Program in Cambodia Now!!!)

​មិនយូរ​មិនឆាប់​យុវជន​និង​សិស្សានុសិស្ស​ខ្មែរ​នឹង​រីករាយ​ជាមួយ​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ថ្មី​មួយ​ដោយ​ឥតគិតថ្លៃ ដោយ​ផ្តោតទៅលើ​ជំនាញ​ទាំងឡាយ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​ទីផ្សារការងារ​បច្ចុបន្ន​ដូចជា ភាសា​អង់គ្លេស បច្ចេកវិទ្យា​ព័ត៌មាន គណិតវិទ្យា កសិកម្ម និង​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ពី​គ្រូបង្រៀន ដែលមាន​សមត្ថភាព​ខ្ពស់ មកពី​សាកលវិទ្យាល័យ​និង​វិទ្យាស្ថាន​ល្បីៗ ដោយ​ប្រើ​វិធីសាស្ត្រ​បង្រៀន និង​សិក្សា​ដែលមាន​ភាព​ទាក់ទាញ និង​រស់​រវើក​។​ ​

កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចរ​បស់ Plus Education (​ផ្លាស​) គឺជា​កម្មវិធី​អប់រំ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដំបូង និង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​បំពេញតម្រូវការ​បរិយាកាស​ការងារ​ដែល​តែងតែ​ផ្លាស់ប្តូរ​នៅ​ជុំវិញ​ពិភពលោក​។​

​វេទិកា​សិក្សា​នេះ​ត្រូវបាន​រចនា​ឡើង​សម្រាប់​សាធារណជន​ទូទៅ ជាពិសេស​សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ ដើម្បី​លើកកម្ពស់​ការច្នៃ​ប្រតិដ្ឋ ការអភិវឌ្ឍន៍​ខ្លួនឯង ការអភិវឌ្ឍន៍​ក្នុង​អាជីព និង​សហគ្រិនភាព​ក្នុងចំណោម​ពួកគេ​។

Plus Education (​ផ្លាស​)​នឹង​ផលិត​វីដេអូ​មេរៀន​ដែលមាន​ព័ត៌មាន​គ្រប់គ្រាន់​ងាយស្រួល​យល់ និង​អាច​ទាញយក​បាន​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ដែល​នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​គេហទំព័រ​ជា​រៀងរាល់​សប្តាហ៍​។ វីដេអូ​មេរៀន​ទាំងនេះ​អាច​ទាញ​យកបាន​តាមរយៈ​គេហទំព័រ​របស់​យើង​: www.pluseducation.org​។​

Plus Education (​ផ្លាស​)​ប្រតិបត្តិការ​ជា​កម្មវិធី​មួយ​របស់​មូលនិធិ​ប្រយុទ្ធ​នឹង​ភាពក្រីក្រ ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឆ្នាំ​២០១០​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មក​លេខ​៖ ០២៣ ២១៦ ៨៣០ / ២១៦ ៩៤៣ ឬ ០៩៩ ៣៦ ៣៦ ៣៦ ឬ សារ​អេ​ឡិច​ត្រូ​និ​ច​៖ info@pluseducation.org ឬ ចូលមក​គេហទំព័រ​របស់​យើង​៖ www.pluseducation.org​។​

 

First Free Online Education Program in Cambodia Now!!!

Soon, Cambodian youth/students will enjoy a new free online learning program, featuring high market-demand skills, including English Language, Information Technology, Mathematics, Agriculture, and Technical and Vocational Skills from highly qualified teachers from prestigious universities and institutes, employing an engaging and dynamic approach towards teaching and learning.

E-learning program of Plus Education is the first and unique program of its kind in Cambodia established to meet the demands of a constantly changing business environment around the world.

This forum is designed for the general public, especially high school and university students in the hope of promoting creativity, personal growth, career development and entrepreneurship amongst them.

Plus Education will produce downloadable,easy-to-understand and informative video lectures in both English and Khmer, updated on a weekly basis.Video lessons are available for download at our website: www.pluseducation.org.

Plus Education operates as an affiliate with Prayut Foundation which is a non-governmental organization registered with Ministry of Interior of Kingdom of Cambodia in 2010.

For further information, please call 023 216 830 /216 943 or 099 36 36 36 or e-mail: info@pluseducation.org or visit our website: www.pluseducation.org. ​

plus-education

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.