ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

តារាចម្រៀង ពេជ្រ សូលី​កា ពាក់មួក​ដួន​ដូច​មួក​វៀតណាម​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ពេញ Facebook

​ខណៈដែល​ប្រិយមិត្ត​បណ្តាញ​សង្គម Facebook ជាច្រើន​បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​ទៅនឹង​ផលិតផល​ឬ​អត្តសញ្ញាណ​មួយចំនួន​របស់​ប្រទេស​វៀតណាម ដោយសារ​ពួកគេ​យល់ឃើញថា ជនជាតិ​វៀតណាម​មាន​មហិច្ឆតា និង​បំណង​មិនល្អ​មកលើ​ប្រទេស​កម្ពុជា​នោះ ស្រាប់តែ​តារាចម្រៀង​ខ្មែរ ពេជ្រ សូលី​កា បាន Post នូវ​រូបថត​របស់ខ្លួន​ពាក់មួក​ដួន​ជា​មួក​សម្គាល់​របស់​ជនជាតិ​វៀតណាម​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ទៅវិញ​។​

​រូបថត​តារាចម្រៀង​ខ្មែរ ពេជ្រ សូលី​កា ពាក់មួក​ដួន​ជា​មួក​សម្គាល់​របស់​ជនជាតិ​វៀតណាម​នេះ ត្រូវបាន​នាង Post នៅក្នុង Page របស់​នាង​កាលពី​ថ្ងៃ​ម្សិលមិញ ដោយបាន​ប្រើពាក្យ​ពេចន៍​ថា «​ពាក់មួក​អ៊ីចឹង​ក៏​រិះគន់​ដែរ​»​។​ ​

ដូច​ពាក្យពេចន៍​របស់​តារាចម្រៀង ពេជ្រ សូលី​កា ពោល​ទុកជាមុន​មែន​គឺ​បន្ទាប់ពី​លេច​រូបថត​នាង​ពាក់មួក​ដួន​បង្ហោះ​ក្នុង Facebook ព្រោងព្រាត​ក៏ត្រូវ​ទទួលរង​ការរិះគន់​ជា​ហូរហែ​ភ្លាមៗ​ដែរ​ពី​អ្នកលេង Facebook ដោយ​ពួកគេ​បាន​ចោទ​ជា​សំណួរ​ថា តើ​នាង ពេជ្រ សូលី​កា ចង់​ធ្វើជា​ជនជាតិ​យួន​ឬ​? តើ​នាង ពេជ្រ សូលី​កា ខ្វះ​មួក​ស្លឹកត្នោត​ខ្មែរ​ពាក់​ឬ​បានជា​ពាក់មួក​ដួន​ដូច្នេះ​? ​

ទោះយ៉ាងណា​ក៏ដោយ ក្រុមអ្នកលេង Facebook មួយចំនួនទៀត​បា​នប​ញ្ចេ​ញ​គំនិត​យោបល់​ថា ការ Post រូបភាព​ប្លែក​របស់​តារាចម្រៀង ពេជ្រ សូលី​កា បែបនេះ​គឺ​ទំនងជា​នាង​ធ្វើ​ដើម្បី​ឲ្យ​ល្បីឈ្មោះ​និង​គេ​ចាប់អារម្មណ៍​តែប៉ុណ្ណោះ​៕​

58521_n

25257_n

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.