ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

រឿង​មួយ​មិន​គួរ​ឲ្យ​ជឿ​ដែល​កើតឡើង​នៅ​ក្នុង​Facebook​ពាក់ព័ន្ធ​នឹង​លោក​ សយ​ សុភាព​ និង​”​សម្តេច​តេ​ជោ​សែន​”

​ករណី​លោក​ សយ​ សុភាព​ នាយក​កាសែត​ដើម​អម្ពិល​ និង​ជា​អ្នកវិភាគ​ព័ត៌មាន​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ មានកូន​ស្រី​សម្តេច​នាយក​រដ្ឋមន្ត្រី​​​ ហ៊ុន​ សែន​ ជា​ម្ចាស់​ ដែល​អ្នកលេង​Facebook​ ចោទសួរ​អំពី​រឿង​កោរ​ត្រងោល​ ឬ​មិន​កោរ​នោះ​ បាន​ក្លាយជា​ប្រធានបទ​ដ៏​ធំ​ និង​ល្បី​សុសសាយ​ពេញ​ក្នុង​បណ្តាញ​សង្គម​​ Facebook​ បន្ទាប់​ពី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​មាតុភូមិនិវត្តន៍​វិល​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ កាលពី​ខែកក្កដា​ឆ្នាំ​២០១៣​កន្លង​មក​ ។​

​កាលពី​វេលា​ម៉ោង​១៧​និង​៥២​នាទី​យប់​ នា​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ Page​ដ៏​ល្បី​មួយ​ក្នុង​បណ្តាញ​សង្គម​Facebook​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ ដែល​មាន​សមាជិក​ចំនួន​221K​ "​ជាង​២២​ម៉ឺន​នាក់​"​ បាន​Post​នូវ​រូបភាព​Video​ Clip​មួយ​មាន​ចំណងជើង​ថា​ "​លោក​ សយ​ សុភាព​ ដោះសា​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា​ លោក​ក្បត់ពាក្យសន្យា​ថា​ កោរសក់​បើ​លោក​ សម​ រ​ង្ស៊ី​ វិល​ចូល​មក​ស្រុក​ខែ្ម​រវិ​ញ​"​ ។​

Video​ Clip​ ដែល​ត្រូវ​បាន​ Post​ នៅ​ក្នុង​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ នោះ​ គឺ​សំឡេង​លោក​ សយ​ សុភាព​ បាន​ឆ្លង​ឆ្លើយ​ជាមួយ​សំឡេង​ឯកឧត្តម​ ជុំ​ កុសល​ ទីប្រឹក្សា​ផ្ទាល់​"​សម្តេច​តេ​ជោ​សែន​"​ និង​ជា​អ្នកវិភាគ​ព័ត៌មាន​ទូរទស្សន៍​បាយ័ន​អំពី​រឿង​លោក​ សយ​ សុភាព​ កោរសក់​ ហើយ​សំឡេង​លោក​ សយ​ សុភាព​ បាន​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ "​សម្តេច​តេ​ជោ​សែន​"​ថា​ សម្តេច​ជា​អ្នក​ថោក​ជាង​លោក​ សយ​ សុភាព​ ទៅ​ទៀត​ ពីព្រោះ​ព្រៃឈើ​ត្រូវ​បាន​បំផ្លាញ​អស់​ តែ​"​សម្តេច​តេ​ជោ​សែន​"​មិន​ព្រម​កាត់​ក​គ្រវាត់​ចោល​ ដូច្នេះ​ហើយ​ទើប​លោក​ សយ​ សុភាព​ ក៏​មិន​ព្រម​កោរសក់​ដែរ​ ។​ ​

តាម​ការ​យល់​ឃើញ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ គឺ​សំឡេង​លោក​ សយ​ សុភាព​ និង​សំឡេង​ឯកឧត្តម​ ជុំ​ កុសល​ ក្នុង​Video​ Clip​នោះ​ គឺ​មិនមែន​ជា​សំឡេង​ពិតប្រាកដ​ និង​មិន​គួរ​ឲ្យ​ជឿ​ឡើយ​ ហើយ​អាច​មាន​គេ​កាត់ត​ច្នៃ​ប្រតិដ្ឋ​សំឡេង​ ដោយ​ដាក់​រូប​លោក​ សយ​ សុភាព​ និង​ឯកឧត្តម​ ជុំ​ កុសល​ ជជែក​គ្នា​ក្នុង​កម្មវិធី​វិភាគ​ព័ត៌មាន​នៃ​ទូរទស្សន៍​បាយ័ន​ ។​ ​

ទោះ​យ៉ាងណា​ក៏​ដោយ​ សូម​ទុក​វេទិកា​នេះ​ជូន​ឯកឧត្តម​ ជុំ​ កុសល​,​ លោក​ សយ​ សុភាព​ ជា​តួអង្គ​ដ៏​សំខាន់​ និង​ប្រិ​យ​មិត្ត​អ្នក​អាន​ ធ្វើការ​ពិចារណា​ផង​ទៅ​ចុះ​ ៕​

Soy-Sopheap

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.