កញ្ញាអ្នកលេងFacebookម្នាក់ដែលឋិតក្នុងក្រុមយុវជនឈានមុខ និងដែលគេស្គាល់ថាជាអ្នកដើរតួធ្វើជាដូនជីសូត្រធម៌ក្នុងFacebook ហើយត្រូវបានគេរិះគន់និងជេរពេញFacebookនោះ បានPostនូវវីដេអូឃ្លីប (Video Clip)របស់ខ្លួនមួយ ចេញមុខមកសារភាពកំហុសឆ្គងដែលខ្លួនធ្លាប់បានធ្វើកន្លងមក និងសុំទោសនូវកំហុសឆ្គងទាំងអស់នោះ ។
ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កន្លងមក កញ្ញាដូនជីFacebookម្នាក់នេះ តែងបានទទួលរងការរិះគន់និងជេរប្រទេចយ៉ាងចាស់ដៃពីប្រិយមិត្តFacebook ដោយសារតែការPostនូវអ្វីដែលមិនពិត មិនសមរម្យ និងបម្រើឲ្យផលប្រយោជន៍បុគ្គលខ្លួនឯង ។ អ្នកលេងFacebookបានចាត់ទុក និងរចនារូបនាងដូនជីFacebookនេះជាបិសាចជញ្ជក់ឈាម បន្ទាប់ពីសម្មាធិទន្ទេញធម៌រួចមក ។
ឥឡូវ ស្រាប់តែមានរឿងភ្ញាក់ផ្អើល និងគូរឲ្យចាប់អារម្មណ៍ គឺកាលពីវេលាល្ងាចនាថ្ងៃអាទិត្យម្សិលមិញ កញ្ញាដូនជី Facebook បានPostនូវ Video Clip ខ្លីមួយចេញមុខមកសារភាពកំហុស និងសុំទោសចំពោះប្រិយមិត្តFacebook នូវកំហុសឆ្គងដែលនាងធ្លាប់បានធ្វើនាពេលកន្លងមក ហើយប្រកាសថា នឹងលែងប្រព្រឹត្តនូវអ្វីជាកំហុសទៀតហើយៗសុំឲ្យប្រិយមិត្ត Facebook មេត្តាជួយគាំទ្រ Page របស់នាងផង ។
ទោះយ៉ាងណា ប្រិយមិត្តអ្នកលេង Facebook ភាគច្រើនបានបន្តរង់ចាំតាមដានមើលថា តើកញ្ញាដូនជី Facebook ក្នុងក្រុមយុវជនឈានមុខដែលគេជេរច្រើនក្នុង Facebook ម្នាក់នេះប្រាកដជានឹងកែលម្អខ្លួនឲ្យល្អប្រសើរឡើងវិញ ដូចការប្រកាសសន្យាអះអាងដែរឬយ៉ាងណា ? ៕