ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

ឯកឧត្តម ឈាង វុន ដែល​ធ្លាប់​ល្បីឈ្មោះ​ក្នុង Facebook ក៏បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​ដែរ នៅ​មណ្ឌល​ខេត្តបាត់ដំបង​

​តាម​ការប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នា​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣​នេះ បាន​បង្ហាញថា ឯកឧត្តម ឈាង វុន អាយុ​៦២​ឆ្នាំ ដែល​ធ្លាប់​ល្បីឈ្មោះ​ខាង​ដណ្តើម​គេ​និយាយ​ច្រើនជាង​វាគ្មិន​ដូចគ្នា និង​អ្នកសម្របសម្រួល​ឬ​អាច​ថា ជា​អ្នក​ចង់​និយាយ​តែម្នាក់ឯង​នោះបាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​នីតិកាល​ទី​៥ មកពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​ខេត្តបាត់ដំបង​ហើយ​។​ ​

ឯកឧត្តម ឈាង វុន បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​លំដាប់​លេខ​រៀង​ទី​៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌលបោះឆ្នោត​ខេត្តបាត់ដំបង ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ចំនួន​៥​អាសនៈ​ក្នុងចំណោម​អាសនៈ​សរុប​ចំនួន​៨​អាសនៈ​។ ​

ដោយសារ​ឯកឧត្តម សក់ សេដ្ឋា​, ឯកឧត្តម នឹម ថូត និង​ឯកឧត្តម លេង វី ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​លំដាប់​លេខ​រៀង​ទី​៣, លេខ​រៀង​ទី​៤ និង​លេខ​រៀង​ទី​៦ បាន​ដកខ្លួន​ថយ ពី​ការធ្វើជា​អ្នកតំណាងរាស្ត្រ ទើប​ឯកឧត្តម ឈាង វុន បាន​មានឱកាស​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​នីតិកាល​ទី​៥ នៅ​មណ្ឌល​ខេត្តបាត់ដំបង​។​ ​

គេ​មិនទាន់​អាច​ដឹង​ជាមុន​បាន​ថា បន្ទាប់ពី​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តបាត់ដំបង ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​នោះ តើ​ឯកឧត្តម ឈាង វុន នឹង​បន្ត​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បីល្បាញ​នៅក្នុង​បណ្តាញ​សង្គម Facebook តទៅទៀត​ឬ​យ៉ាងណា​ឡើយ​៕​

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.