ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

មន្ត្រី​តុលាការ និង​សុរិយោដី អះអាងថា កំពុង​ចាត់​ការកសាង​ប័ណ្ណ​ជូន​អ្នកទិញ​អចលនវត្ថុ​ដាក់លក់​ដេញថ្លៃ​ដោយ​តុលាការ​តាម​នីតិវិធី​ហើយ​

​កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៣​កន្លងមក គេហទំព័រ​សារព័ត៌មាន​ដើមត្នោត បាន​ចុះផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «​ពលរដ្ឋ​ទិញ​អចលនវត្ថុ​ដាក់​ដេញថ្លៃ​ដោយ​តុលាការ​រិះគន់ថា មន្ត្រី​តុលាការ និង​មន្ត្រី​សុរិយោដី ធ្វើ​ការមិន​ស៊ីចង្វាក់​គ្នា​ទើប​នាំ​ឲ្យ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​យឺតយ៉ាវ​»​។​

ការចុះផ្សាយ​របស់​គេហ​ទំព័រសារព័ត៌មាន​ដើមត្នោត​នេះ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ​ម្នាក់​គាត់​បាន​ចូលរួម​ទិញ​អចលនវត្ថុ​មួយកន្លែង​ឋិត​នៅ​ផ្លូវ​លេខ​១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ក្នុងតម្លៃ​១៦៥.០០០​ដុល្លារ​អាមេរិក ដែល​ស្ថាប័ន​តុលាការ​បានដាក់​លក់​ដេញថ្លៃ​កាលពី​ខែតុលា ឆ្នាំ​២០១២ មកម្ល៉េះ ប៉ុន្តែ​ប្រជាពលរដ្ឋ​រូបនោះ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​លើ​អចលនវត្ថុ​ដែល​ទិញ​បាន​នៅឡើយ ដោយមាន​រយៈពេល​ជិត​១​ឆ្នាំ ខណៈដែល​គាត់​បាន​បង់លុយ​កាក់​គ្រប់​ចំនួន​ឲ្យ​ទៅ​តុលាការ​រួចរាល់​អស់ហើយ​។​ ​

បន្ទាប់ពី​មានការ​ចុះផ្សាយ​របស់គេ​ហ​ទំព័រសារព័ត៌មាន​ដើមត្នោត​នេះ​រួចមក ក្រុមមន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុង​សាច់រឿង​បាន​អះអាង​កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងទៅ​ថា កំពុង​ចាត់ចែង​នីតិវិធី​ក៏​សាង​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រូបនោះ​ហើយ ដោយ​នឹងមិន​មានការ​យឺតយ៉ាវ​ទៀត​ទេ​៕​

160000

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.