នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត"គ.ជ.ប" បានចេញសេចក្តីសម្រេចលេខ៤៦៥/១៣គជប.សសរ, សេចក្តីសម្រេចលេខ៤៦៧/១៣គជប.សសរ និងសេចក្តីសម្រេចលេខ៤៦៨/១៣គជប.សសរ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ ដោយបានសម្រេចប្រកាសលទ្ធផលផ្លូវការ និងប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដូចតទៅ ៖
១-លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រសរុបទូទាំងប្រទេសចំនួន ៣.២៣៥.៩៦៩សំឡេង និងគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតគាំទ្រសរុបទូទាំងប្រទេសចំនួន ២.៩៤៦.១៧៦សំឡេង ។
២-លទ្ធផលនៃចំនួនអាសនៈនិងបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ ៖
ក-គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសរុបចំនួន៦៨អាសនៈ ក្នុងនោះនៅមណ្ឌលខេត្តបន្ទាយមានជ័យ ចំនួន៤អាសនៈ , នៅមណ្ឌលខេត្តបាត់ដំបង ចំនួន៥អាសនៈ, នៅមណ្ឌលខេត្តកំពង់ចាម ចំនួន៨អាសនៈ, នៅមណ្ឌលខេត្តកំពង់ឆ្នាំង ចំនួន២អាសនៈ, នៅមណ្ឌលខេត្តកំពង់ស្ពឺ ចំនួន៣អាសនៈ, នៅមណ្ឌលខេត្តកំពង់ធំ ចំនួន៣អាសនៈ, នៅមណ្ឌលខេត្តកំពត ចំនួន៣អាសនៈ, នៅមណ្ឌលខេត្តកណ្តាល ចំនួន៥អាសនៈ, នៅមណ្ឌលខេត្តកោះកុង ចំនួន១អាសនៈ, នៅមណ្ឌលខេត្តក្រចេះ ចំនួន២អាសនៈ, នៅមណ្ឌលខេត្តមណ្ឌលគិរី ចំនួន១អាសនៈ, នៅមណ្ឌលរាជធានីភ្នំពេញ ចំនួន៥អាសនៈ, នៅមណ្ឌលខេត្តព្រះវិហារ ចំនួន១អាសនៈ, នៅមណ្ឌលខេត្តព្រៃវែង ចំនួន៥អាសនៈ, នៅមណ្ឌលខេត្តពោធិ៍សាត់ ចំនួន៣អាសនៈ, នៅមណ្ឌលខេត្តរតនគិរី ចំនួន១អាសនៈ, នៅមណ្ឌលខេត្តសៀមរាប ចំនួន៤អាសនៈ, នៅមណ្ឌលខេត្តព្រះសីហនុ ចំនួន១អាសនៈ, នៅមណ្ឌលខេត្តស្ទឹងត្រែង ចំនួន១អាសនៈ, នៅមណ្ឌលខេត្តស្វាយរៀង ចំនួន៣អាសនៈ, នៅមណ្ឌលខេត្តតាកែវ ចំនួន៤អាសនៈ, នៅមណ្ឌលខេត្តកែប ចំនួន១អាសនៈ, នៅមណ្ឌលខេត្តប៉ៃលិន ចំនួន១អាសនៈ និង នៅមណ្ឌលខេត្តឧត្តរមានជ័យ ចំនួន១អាសនៈ ។
ខ-គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈសរុបចំនួន៥៥អាសនៈ ក្នុងនោះនៅមណ្ឌលខេត្តបន្ទាយមានជ័យ ចំនួន២អាសនៈ , នៅមណ្ឌលខេត្តបាត់ដំបង ចំនួន៣អាសនៈ, នៅមណ្ឌលខេត្តកំពង់ចាម ចំនួន១០អាសនៈ, នៅមណ្ឌលខេត្តកំពង់ឆ្នាំង ចំនួន២អាសនៈ, នៅមណ្ឌលខេត្តកំពង់ស្ពឺ ចំនួន៣អាសនៈ, នៅមណ្ឌលខេត្តកំពង់ធំ ចំនួន៣អាសនៈ, នៅមណ្ឌលខេត្តកំពត ចំនួន៣អាសនៈ, នៅមណ្ឌលខេត្តកណ្តាល ចំនួន៦អាសនៈ, នៅមណ្ឌលខេត្តក្រចេះ ចំនួន១អាសនៈ, នៅមណ្ឌលរាជធានីភ្នំពេញ ចំនួន៧អាសនៈ, នៅមណ្ឌលខេត្តព្រៃវែង ចំនួន៦អាសនៈ, នៅមណ្ឌលខេត្តពោធិ៍សាត់ ចំនួន១អាសនៈ, នៅមណ្ឌលខេត្តសៀមរាប ចំនួន២អាសនៈ, នៅមណ្ឌលខេត្តស្វាយរៀង ចំនួន២អាសនៈ, នៅមណ្ឌលខេត្តតាកែវ ចំនួន៤អាសនៈ ៕