ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

តើ​អ្នក​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​ព្រះរាជក្រឹត្យ​ទាំងពីរ​នេះ​ដែល​ផ្សព្វផ្សាយ​ក្នុង​សៀវភៅ​រាជកិច្ច​ដូចគ្នា​ប៉ុន្តែ​មាន​ទម្រង់​ខុសគ្នា​?

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​ទាញអារម្មណ៍​ប្រិយមិត្ត​អ្នកអាន​មក​ធ្វើការ​ពិនិត្យ​ជាមួយគ្នា​ទៅលើ​ព្រះរាជក្រឹត្យ​ចំនួន​ពីរ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​ដូចគ្នា ត្រូវបាន​ចុះផ្សាយ​នៅក្នុង​សៀវភៅ​រាជកិច្ច​ដូចគ្នា ប៉ុន្តែ​បែរជា​មាន​ទម្រង់​ខុសគ្នា​ទៅវិញ តើ​អស់លោក​អ្នកអាន​យល់ឃើញ​យ៉ាងណាដែរ ក្នុងករណីនេះ​? ​

លោកជំទាវ ថា​យ វ៉ា គង់ សំអុល ត្រូវជា​ភរិយា​របស់​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ត្រូវបាន​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៣/៥០៤ ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣​។ ព្រះរាជក្រឹត្យ​នេះ​ត្រូវបាន​គេ​មើលឃើញថា មាន​ឡាយព្រះហស្តលេខា​របស់​អង្គ​ព្រះមហាក្សត្រ និង​មាន​ចុះហត្ថលេខា​របស់​ «សម្តេច គង់ សំអុល» បញ្ជាក់ថា បាន​ថតចម្លង​ត្រឹមត្រូវ​តាមច្បាប់​ដើម​។​ ​

ដោយឡែក​លោកជំទាវ តាន់ ម៉ាលី ជា សុផារ៉ា ត្រូវជា​ភរិយា​របស់​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវបាន​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៣/៥១៣ ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣​។ ព្រះរាជក្រឹត្យ​នេះ​មិនឃើញ​មាន​ព្រះហស្តលេខា​របស់​ព្រះមហាក្សត្រ​ទេ​គ្រាន់តែ​បាន​សរសេរ​អក្សរ​ថា ព្រះហស្តលេខា និង​ព្រះរាជ​លញ្ឆករ និង​ព្រះនាម​នរោត្តម សីហមុនី ហើយ​មាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម សយ សុខា អគ្គលេខាធិការរង​ទី​១​រាជរដ្ឋាភិបាល​បញ្ជាក់​ថា ដើម្បី​ចម្លង​ចែក​។​

​ព្រះរាជក្រឹត្យ​ទាំងពីរ​នេះ ត្រូវបាន​យកមក​ចុះផ្សាយ​នៅក្នុង​សៀវភៅ​រាជកិច្ច​ដូចគ្នា ប៉ុន្តែ​គេ​គ្រាន់តែ​ងឿងឆ្ងល់​ថា ហេតុអ្វី​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​ចំពោះ​លោកជំទាវ ថា​យ វ៉ា គង់ សំអុល និង​លោកជំទាវ តាន់ ម៉ាលី ជា សុផារ៉ា ដូចគ្នា បែរ​ជាមាន​ទម្រង់​ខុសគ្នា​ទៅវិញ​ដូច្នេះ​? ឬមួយ​ព្រះរាជក្រឹត្យ​ដូចគ្នា​ត្រូវ​រចនា​ខុសគ្នា​ដោយសារតែ​ផ្តល់​ជូនទៅ​លោកជំទាវ​ពីរ​នាក់​ខុសគ្នា​ដែរ​ឬ​យ៉ាងណា​? ​

តាម​កត់សម្គាល់​ទៅលើ​ទម្រង់​ព្រះរាជក្រឹត្យ​ដែលផ្តល់ជូន​លោកជំទាវ​ជា​ភរិយា​របស់ «​សម្តេច គង់ សំអុល​» គឺមានរ​ចនាប​ទ្ម​ល្អឆើត​ឆាយ​ជាង​ព្រះរាជក្រឹត្យ​ដែល​បានផ្តល់​ជូន​លោកជំទាវ​ជា​ភ​រិ​យ​របស់​ឯកឧត្តម ជា សុផារ៉ា​។ ដូច្នេះ តើ​ប្រិយមិត្ត​អ្នកអាន​យល់ឃើញ​យ៉ាងណាដែរ សូម​ផ្តល់​ជា​មតិ​ផង ឬក៏​គ្រាន់តែ​ចេញ​ព្រះរាជក្រឹត្យ​ក៏ត្រូវ​មាន​រូបភាព​រើស​អើ​ង​ដែរ​?៕​

 

kong-samol-wife chea-sophara-wife

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.