កាលពីវេលាព្រឹកនាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ម្សិលមិញនេះ នៅមន្ទីរពេទ្យវះកាត់កែសម្ផស្សមួយក្នុងទីក្រុងសៀងហៃ ប្រទេសចិន មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងគឺស្ត្រីម្នាក់បានឡើងទៅលើដំបូលអគារនៃមន្ទីរពេទ្យ ប៉ុនប៉ងលោកសម្លាប់ខ្លួន។
តាមការឲ្យដឹងពីមិត្តភក្តិរបស់ស្ត្រីគិតខ្លីនោះ បានឲ្យដឹងថា នាងបានកើតមានអារម្មណ៍តូចចិត្តដ្បិតខកខានមិនបានវះកាត់ពង្រីកសុដន់របស់នាងតាមពេលវេលាកំណត់ ទើបធ្វើឲ្យនាងមានគំនិតប៉ុនប៉ងសម្លាប់ខ្លួនដូច្នេះទៅវិញ ប៉ុន្តែនាងមិនទទួលបានការសម្រេចលើការប៉ុនប៉ងអត្តឃាតនោះទេ ដោយសារមានអ្នកជិតខាងបានជួយបញ្ចុះបញ្ចូលផ្តល់យោបល់ឲ្យនាងលះបង់គំនិតឆោតល្ងង់នេះចោល ហើយទីបំផុតនាងក៏បានយលព្រមចុះពីលើដំបូលអគារមកដីវិញដោយសុវត្ថិភាពនាវេលាពេលថ្ងៃត្រង់នៃថ្ងៃដដែលនោះ។
សូមកុំឲ្យគំនិតឆោតល្ងង់និងការគិតខ្លីរបៀបនេះមកសណ្ឋិតក្នុងខ្លួនរបស់ស្ត្រីខ្មែរ ព្រោះតែមិនបានវះកាត់ពង្រីកសុដន់របស់ខ្លួនតាមចិត្តចង់ឲ្យសោះ ពីព្រោះសង្គមខ្មែរឥឡូវនេះពេញនិយមណាស់ពាក់ព័ន្ធនឹងស្រីៗចូលចិត្តបង្អួតសុដន់នៅចំពោះកែវភ្នែករបស់អ្នកជុំវិញរួចហើយក៏ចេះតែរកវិធីប្រើប្រាស់ថ្នាំផង និងវះកាត់កែកុនពង្រីកសុដន់ឲ្យធំផង៕