អស់លោក អ្នកអាន និងអ្នកស្រឡាញ់គាំទ្រវិស័យសិល្បៈខ្មែរទាំងឡាយ ប្រាកដជាទំនងមិនទាន់ភ្លេចនៅឡើយទេនូវតារាសិចស៊ីមួយរូបរបស់ខ្មែរដែលធ្វើឲ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមតារាខ្មែរសិចស៊ីឯទៀតៗ ដែលបានចូលរួមកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣ កាលពីរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ កន្លងមកនោះ គឺកញ្ញា ឆ យី ។
ក្នុងកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣ កញ្ញាឆយី បានបញ្ចេញដើមទ្រូងសិចស៊ីដ៏ទ្រលុកទ្រលន់របស់នាងយ៉ាងព្រហើនរហូតធ្វើឲ្យមជ្ឈដ្ឋានអ្នកទស្សនាកម្មវិធីអាណាចក្រតារា រិះគន់ខ្លាំងៗ និងចំៗ ដោយហៅកម្មវិធីអាណាចក្រតារាថា ជា «អាណាចក្រសាច់ និងដើមទ្រូងតារា»។
ក្រោមសម្ពាធនៃការរិះគន់ខ្លាំងៗពីទស្សនិកជនភ្លាមៗរួចមក កញ្ញាឆយី បានបញ្ចេញមតិនៅក្នុង Status នៃ Account បណ្តាញសង្គម Facebook របស់នាង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣ ថា «ចង់ឲ្យប្រទេសក្លាយជាសេរី បែរជារិះគន់ធ្វើអ្វីក៏មិនបាន ស្លៀកអ្វីក៏អត់បាន។ គ្មានអ្នកណាភ្លេចវប្បធម៌ ប្រពៃណីខ្មែរទេ តែអ្វីៗធ្វើតាមកាលៈទេសៈ ដើម្បីឲ្យសិល្បៈយើងមានភាពស៊ីវិល័យខ្លះ មានពេលត្រូវសិចស៊ី មានពេលត្រូវបុរាណ! ក្រឡេកមើលជុំវិញប្រទេសអាស៊ី ជិតយើងមើលថា គេដើរដល់ណាហើយ? ពួកគាត់មិនបានស្លៀកអ៊ីចឹងចូលអារាមទេ មិនបាច់រិះគន់អីដល់ថ្នាក់ហ្នឹងទេ! ប្រុសៗមិនយល់ទេថា នារីៗចង់ស្អាតសិចស៊ីប៉ុណ្ណានោះ!»។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ កញ្ញាឆយី ក៏បានសម្រេចចិត្តសុំទោសជាសាធារណៈចំពោះកំហុសឆ្គងនឹងភាពសិចស៊ីជ្រុលរបស់ខ្លួនតាមរយៈ Account បណ្តាញសង្គម Facebook របស់នាង។ ជាមួយនឹងការសុំទោសជាសាធារណៈនេះ កញ្ញាឆយី ក៏បានស្នើសុំឲ្យអ្នកគាំទ្ររូបនាងផ្តល់ឱកាសឲ្យនាងបានធ្វើការកែលម្អខ្លួនឡើងវិញផងដែរ។
ស្រាប់តែ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ ម្សិលមិញនេះ កញ្ញា ឆយី ក៏នៅតែចូលចិត្តបញ្ចេញដើមទ្រូងសិចស៊ីដ៏ទ្រលុកទ្រលន់របស់នាងយ៉ាងព្រហើនសាជាថ្មីទៀតដដែល ដែលធ្វើឲ្យប្រុសៗនៅតែចាប់អារម្មណ៍នឹងការបញ្ចេញរូបភាពសិចស៊ីសាជាថ្មីរបស់នាង។
មជ្ឈដ្ឋានអ្នកគាំទ្រតារាខ្មែរសិចស៊ីរូបនេះ បានលាន់មាត់ថា ព្រោះតែហ៊ានបញ្ចេញដើមទ្រូងសិចស៊ី ដ៏ទ្រលុកទ្រលន់ និងស្រើបស្រាលយ៉ាងចាស់ដៃ និងយ៉ាងព្រហើនបែបនេះ ទើបធ្វើឲ្យកញ្ញាឆយី បានល្បីឈ្មោះម្តងទៀតនៅក្នុងវិស័យសិល្បៈខ្មែរ ដូចដែលនាងបានអះអាងថា «ដើម្បីឲ្យសិល្បៈយើងមានភាពស៊ីវិល័យ»៕