នៅវេលាព្រឹកនាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣នេះ អ្នកនេសាទវៀតណាមបានប្រទះឃើញសត្វផ្សោតមួយក្បាលងាប់អណ្តែតតាមទឹកទន្លេមេគង្គ មកទើរនៅកំពង់ដអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
សត្វផ្សោតដែលងាប់មួយក្បាលនេះមានទម្ងន់២១៥គីឡូក្រាម និងប្រវែងដងខ្លួន២ម៉ែត្រ ដោយគេមិនទាន់ដឹងអំពីមូលហេតុដែលធ្វើឲ្យសត្វផ្សោតជាសត្វត្រូវអភិរក្សមួយក្បាលនេះងាប់នៅឡើយទេ ៕