កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ម្សិលមិញនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងគង់នៅឯប្រទេសចិននៅឡើយនោះ បានចេញព្រះរាជសារមួយជូនឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ។
ខ្លឹមសារនៃព្រះរាជសារព្រះមហាក្សត្រ គឺបានសម្តែងនូវអំណរអរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម សម រង្ស៊ី ដែលបានគោរពនិងដង្ហែតាមព្រះរាជតម្រិះ ដែលមានចែងក្នុងព្រះរាជសាររបស់ព្រះអង្គចុះថ្ងៃទី៣០ខែសីហាឆ្នាំ២០១៣កន្លងមក ។
ព្រះរាជសាររបស់អង្គព្រះមហាក្សត្រដែលបានផ្ញើជូនឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនេះ គឺបន្ទាប់ពីព្រះអង្គទទួលបាននូវលិខិតរបស់ឯកឧត្តម សម រង្ស៊ី ដែលបានទូលថ្វាយព្រះអង្គកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ ៕