ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

មេគណបក្ស​ប្រឆាំង​កំពុង​ធ្វើ​បដា និង​សម​ពាក់​បដា​ជាមួយ​សកម្មជន​អ្នកគាំទ្រ ដើម្បី​ត្រៀម​ធ្វើ​មហា​បាតុកម្ម​

​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គឺ​កាលបរិច្ឆេទ​នៃ​ការធ្វើ​មហា​បាតុកម្ម ដោយ​សន្តិវិធី និង​អហិង្សា ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខ​នឹង​មកដល់​។​ ​

ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រួមជាមួយ​នឹង​សកម្មជន​គណបក្ស​កំពុងតែ​មមាញឹក​រៀបចំ​តាក់តែង​បដា​ពាក្យស្លោក​ជាច្រើន ដើម្បី​ត្រៀម​យកមកប្រើ​ប្រាស់​ក្នុងឱកាស​ធ្វើ​មហា​បាតុកម្មអហិង្សា​នោះ​។​ ​មាន​បដា​មួយចំនួន​បានធ្វើ​រួចរាល់​ហើយៗ​មេដឹកនាំ​គណបក្សប្រឆាំង​ក៏បាន​យកមក​ពាក់​នៅលើ​ក្បាល​សាកល្បង​ជាមួយ​ក្រុម​អ្នកគាំទ្រ​ផងដែរ ដែល​ខ្លឹមសារ​នៃ​ពាក្យ​បដា​ទាំងនោះ​រួមមាន​៖ សន្លឹកឆ្នោត​ខ្ញុំ ជាតិ​ខ្ញុំ​, សន្លឹកឆ្នោត​ខ្ញុំ ជីវិត​ខ្ញុំ​, តើ​សន្លឹកឆ្នោត​ខ្ញុំ​នៅឯណា​?, ជយោ​! ប្រជាធិបតេយ្យ​, មាន​យុត្តិធម៌ មាន​សន្តិភាព​… ។​ល​។​ ​

គម្រោង​នៃ​ការ​ប្រារព្ធ​ធ្វើ​មហា​បាតុកម្មអហិង្សា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខ​គឺ​ដើម្បី​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​មួយ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​កន្លងមក​។​

​កម្មវិធី​នៃ​ការធ្វើ​មហា​បាតុកម្មអហិង្សា​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា​នឹងមាន​បញ្ចូល​បន្ថែម​នូវ​កម្មវិធី បួងសួង​សុំ​សន្តិភាព និង​សុំ​ឲ្យ​មាន​យុត្តិធម៌​ផងដែរ ដោយមាន​មនុស្ស​ចូលរួម​ចំនួន​ប្រមាណ​២​ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​៕​

1184921_583029188420485_360077777_n

1175134_583013911755346_440176717_n

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.