ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣​នឹងត្រូវ​ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ Tri-Asia Group គ្រប់គ្រង​ភាគហ៊ុន​ធំ​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ Tri-Asia Group បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Tri-Asia Group បាន​ចុះ​កិច្ចព្រមព្រៀង​ទិញយក​ភាគហ៊ុន​ដ៏​ធំ​របស់​ស្ថានីយ៍ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣ «TV3» ។​ ​

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន Tri-Asia Group បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​ចំនួន​៨០%​របស់​ស្ថានីយ៍ទូរទស្សន៍ TV3 ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៣​មកម្ល៉េះ ហើយ​រំពឹងថា ក្នុងពេល​ខាងមុខ​ឆាប់ៗ​ក្រុមហ៊ុន Tri-Asia Group នឹង​ក្លាយជា​ម្ចាស់​គ្រប់គ្រង​កម្មវិធី​ដ៏​ធំ​ក្នុងការ​ចាក់ផ្សាយ​ដំណើរការ​ទូរទស្សន៍ TV3 នៅ​កម្ពុជា​។​

​លោក Yokoi Tomoyuki នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tri-Asia Group ប្រចាំ​នៅ​អាស៊ី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Tri-Asia Group បាន​ដំណើរ​ការបង្កើត​ការិយាល័យ​ក្រុមហ៊ុន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០១២ ដោយបាន​ផ្គត់ផ្គង់​លើ​សេវា​ម្ហូបអាហារ និង​ភេសជ្ជៈ​។ ប៉ុន្តែ​ឥឡូវនេះ ក្រុមហ៊ុន Tri-Asia Group បាន​ក្លាយជា​ក្រុមហ៊ុន​ទី​១​របស់​ជប៉ុន ដែល​បាន​វិនិយោគ​លើ​វិស័យ Media នៅ​កម្ពុជា និង​ក៏​សង្ឃឹមថា ជប៉ុន​នឹង​សម្រេចបាន​នៅ​កម្ពុជា​ដូច​ការរំពឹងទុក​នៅ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​ដែរ​ទៅ​ថ្ងៃ​អនាគត​៕​

tv3

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.