តាមការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានបរទេស SBS កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ បានបញ្ចេញឲ្យធ្លាយនូវរឿងអាស្រូវលើគ្រែរបស់តារាចម្រៀងកូរ៉េល្បីឈ្មោះ Seungri ក្នុងក្រុម Big Bang នាអំឡុងពេលមួយឆ្នាំមុននៅប្រទេសជប៉ុន ។
ទស្សនាវដ្តីប្រចាំសប្តាហ៍របស់ជប៉ុនឈ្មោះ "Friday" បានបោះពុម្ពផ្សាយនូវរូបភាពសិចលើគ្រែរយៈពេលមួយយប់របស់តារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះ Seungri ជាមួយនឹងស្ត្រីដៃគូសិចម្នាក់កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១២កន្លងទៅ ។
តារាចម្រៀង Seungri បានចេញមុខបកស្រាយថា រូបភាពអាស្រូវនោះបានបែកធ្លាយចេញពីអតីតមិត្តស្រីម្នាក់របស់លោក ប៉ុន្តែវាមិនពិតប្រាកដទេ ក្នុងពេលដែលទិដ្ឋភាពនេះបានប៉ះពាល់ក្លាយជាសម្ពាធយ៉ាងខ្លាំងមកលើរូបលោក ។
តារាចម្រៀង Hip Hop និង K-Pop របស់កូរ៉េ Lee Seunghyun ហៅ Seungri មានអាយុ២២ឆ្នាំ ឋិតនៅក្នុងក្រុម Big Bang និងចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីអំឡុងឆ្នាំ២០០៦មកទល់បច្ចុប្បន្ន ហើយទើបជួបប្រទះនឹងការលេចធ្លាយរឿងអាស្រូវលើគ្រែនាពេលនេះពេញបណ្តាញអ៊ិនធើណិត ៕