ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

ទទូច​ធ្វើ​អត្តឃាត​ពីព្រោះ​ខ្លួន​ជា​ប្រុស​តែ​មាន​ដើមទ្រូង​ដូច​មនុស្ស​ស្រី​

​ក្រុម​គ្រួសារ​ទាំងមូល​ ក៏​ដូច​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​នឹង​ពាក្យបណ្តឹង​ទទូច​ទាមទារ​ធ្វើ​អត្តឃាត​ "​សម្លាប់​ខ្លួន​"​ របស់​ក្មេង​ប្រុស​ម្នាក់​ ដោយសារ​ខ្លួន​គេ​ជា​មនុស្ស​ប្រុស​ បែរជា​មាន​ដើមទ្រូង​ដូច​មនុស្ស​ស្រី​ ។​

​ក្មេង​ប្រុស​ដែល​ទ​ទូល​ទាមទារ​ធ្វើ​អត្តឃាត​ ព្រោះតែ​ខ្លួន​មាន​ដើមទ្រូង​ដូច​មនុស្ស​ស្រី​នោះ​ មានឈ្មោះ​ថា​ "Strong"​ អាយុ​១៦​ឆ្នាំ​ រៀន​នៅ​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ Ha​ Dong​ ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ។​

​អ្នកស្រី​ Huong​ ត្រូវជា​ម្តាយ​របស់​ក្មេង​ប្រុស​នោះ​ បាន​រៀបរាប់​ថា​ ដើមទ្រូង​របស់​កូនប្រុស​គាត់​ចាប់ផ្តើម​រីក​ធំ​ឡើងៗ​ វិវឌ្ឍន៍​ទៅ​រក​ដូច​ដើមទ្រូង​មនុស្ស​ស្រី​ ចាប់តាំងពី​កូន​គាត់​រៀន​ថ្នាក់​ទី​៨​មក​ម្ល៉េះ​ ខណៈ​ដែល​កូនប្រុស​របស់​គាត់​មាន​សំឡេង​មនុស្ស​ប្រុស​ធម្មតា​ ប៉ុន្តែ​កូន​គាត់​តែង​បង្ហាញ​នូវ​អារម្មណ៍​ខ្មាស​អៀន​ចំពោះ​មិត្តភក្តិ​ ដោយសារ​មាន​ដើមទ្រូង​ដូច​មនុស្ស​ស្រី​ ។​ ​

លោក​វេជ្ជបណ្ឌិត​ Le​ Vuong​ Van​ Ve​ នាយក​មន្ទីរពេទ្យ​ Nam​ Ha​ Noi​ បាន​មាន​ប្រសាសន៍​ដឹង​ថា​ ក្មេង​ប្រុស​"Strong"​មាន​រោគ​សញ្ញា​ជំងឺ​ Klinefelter​ ដែល​បង្ក​មក​ពី​លើស​ចំនួន​ក្រូម៉ូសូម​ X​ លើ​ក្រូម៉ូសូម​ធម្មតា​ XY​ ។​

​លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ជំងឺ​នេះ​ពិបាក​ដឹង​មុន​ពី​ដំបូង​ណាស់​ ពីព្រោះ​វា​មានកា​រវិ​វ​ឌ្ឍ​យឺតៗ​ ធ្វើ​ឲ្យ​ដើមទ្រូង​ក្មេង​ប្រុស​រីក​ធំធាត់​ ដូច​ដើមទ្រូង​ក្មេង​ស្រី​ ដោយសារ​បណ្តាល​មក​ពី​កត្តា​អ័រម៉ូន​។​ ការ​ព្យាបាល​ជំងឺ​នេះ​មាន​ប្រសិទ្ធភាព​តិចតួច​ណាស់​ ហើយ​ការ​វះកាត់​ដើមទ្រូង​ក៏​មាន​សភាព​ស្មុគស្មាញ​ដែរ​ ៕​

Nam-Ha-Noi

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.