ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

ក្រុមប្រឹក្សាធម្មនុញ្ញ​គ្រោង​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹងតវ៉ា​លទ្ធផល​ឆ្នោត​របស់​គណបក្សប្រឆាំង​នៅ​មណ្ឌល​ខេត្តបាត់ដំបង​ថ្ងៃ​ទី​០៤​កញ្ញា

​តាម​ការ​ប្រកាស​ជូន​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៣​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​លើកយក​ពាក្យ​បណ្តឹងតវ៉ា​នឹង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ឆ្នាំ​២០១៣​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌល​ខេត្តបាត់ដំបង​ មក​បើក​សវនាការ​ជំនុំជម្រះ​ជា​សាធារណៈ​ ។​

​កាលបរិច្ឆេទ​នៃ​ការ​បើក​សវនាការ​ជំនុំជម្រះ​នៅ​លើ​ពាក្យបណ្តឹង​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ​ ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ចាប់ពី​ម៉ោង​០៨​ព្រឹក​ ។​ ​

សូម​រំលឹក​ជូន​ដែរ​ថា​ ពាក្យ​បណ្តឹងតវ៉ា​នឹង​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មណ្ឌលបោះឆ្នោត​ខេត្តកំពង់ធំ​ និង​ខេត្តក្រចេះ​ ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​រួច​ហើយ​ គឺ​តម្កល់​តាម​សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ ដែល​បដិសេធ​ចោល​បណ្តឹងតវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ហូរហែ​ ជា​ហេតុ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លែង​មាន​ទំនុកចិត្ត​ទៅ​លើ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ និង​ គ​.​ជ​.​ប​ ទាល់តែ​សោះ​ ៕​

CCC-01

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.