ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

មាស​ក្លែងក្លាយ​ត្រូវ​បាន​ជនខិលខូច​ច្នៃ​ផលិត​លក់​នៅ​វៀតណាម​បន្ទាប់​ពី​កើត​មាននៅ​អា​មេ​រិ​ក

​តាម​ពាក្យបណ្តឹង​ពី​ហាង​មាស​របស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​វៀតណាម​ឈ្មោះ​ Chun​ Kim​ Hung​ បាន​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​បុរស​២​នាក់​ កាលពី​ចុងខែ​សីហា​កន្លង​ទៅ​នេះ​ ដោយ​បាន​ច្នៃ​ផលិត​មាស​ក្លែងក្លាយ​យក​លក់​ទៅ​ឲ្យ​ហាង​មាស​ "​មាស​ខាងក្រៅ​ តែ​ខាងក្នុង​ជា​ប្រាក់​ ឬ​ជា​លោហធាតុ​ពណ៌​ប្រផេះ​"​ ។​ ​

បុរស​២​នាក់​គឺ​ឈ្មោះ​ Van​ Thang​ Ta​ អាយុ​៣៦​ឆ្នាំ​ និង​ឈ្មោះ​ Nguyen​ Van​ Thang​ អាយុ​៣៥​ឆ្នាំ​ ដែល​មាន​ជំនាញ​ខិលខូច​ខាង​កែ​ច្នៃ​ផលិត​មាស​ក្លែងក្លាយ​ច្រើន​ឆ្នាំ​ និង​បាន​លក់​ចូល​ទៅ​ក្នុង​ហាង​មាស​ជា​ច្រើន​រួច​ហើយ​នោះ​ បាន​សារភាព​ថា​ ពួក​គេ​បាន​ទិញ​មាស​ពី​ហាង​មាស​ រួច​ហើយ​យក​មក​កែ​ច្នៃ​ផលិត​ជា​មាស​ក្លែងក្លាយ​ ដែល​មើល​ពី​ខាងក្រៅ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​មាស​មែនទែន​ លក់​ឲ្យ​ទៅ​ហាង​មាស​វិញ​ ខណៈ​ដែល​អ្នក​ល្មមៗ​គ្មាន​ជំនាញ​ មិន​អាច​ងាយ​នឹង​ដឹង​រឿងរ៉ាវ​ទាំងអស់​នេះ​ទេ​ ។​ ​

ករណី​មាស​ក្លែងក្លាយ​នេះ​ធ្លាប់​បាន​កើត​មាន​រួច​មក​ហើយ​នៅ​កណ្តាល​ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ កាលពី​អំឡុង​ពេល​មួយ​ឆ្នាំ​មុន​ រហូត​ធ្វើ​ឲ្យ​អាជ្ញាធរ​វិលមុខ​មិន​ស្ទើរ​ឡើយ​ ។​ ប៉ុន្តែ​ឥឡូវ​វា​បាន​មក​ដល់​ប្រទេស​វៀតណាម​ហើយ​ ។​ ​

សូម​ប្រុង​ប្រយ័ត្ន​ !​ កុំ​ឲ្យ​មាន​រូបភាព​មាស​ក្លែងក្លាយ​នេះ​កើត​មាននៅ​ក្នុងស្រុក​ខែ្ម​រ​យើង​ឲ្យ​សោះ​ ៕​

Golden

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.