កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ម្សិលមិញនេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា "ទទក" បានPostនូវអត្ថបទមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ចេញមតិថា "គណបក្សសង្គ្រោះជាតិដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ជាប្រធាន និងអនុប្រធាន ហាក់មិនទាន់មានធនធានគ្រប់គ្រាន់នៅឡើយទេក្នុងការគ្រប់គ្រងអំណាចរដ្ឋរបស់កម្ពុជានៅពេលនេះ ។ " ។
មិនតែបុណ្ណោះ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានបញ្ចេញទស្សនៈដែរថា លទ្ធផលដែលគណបក្សសង្គ្រោះជាតិទទួលបានពីការបោះឆ្នោតចំនួន៥៥អាសនៈ វាមានទំហំធំធេងណាស់ទៅហើយសម្រាប់គណបក្សនេះ ។
ក្រោយការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោត ទាក់ទងនឹងការបញ្ចេញមតិរបស់ឯកឧត្តម កឹម គុណវឌ្ឍន៍ ភ្លាមៗនោះ អ្នកលេងហ្វេសប៊ុកបានសម្តែងនូវប្រតិកម្មរិះគន់យ៉ាងខ្លាំងៗទៅលើឯកឧត្តម កឹម គុណវឌ្ឍន៍ វិញពេញហ្វេសប៊ុកតែម្តង ដែលគេហទំព័រសារព័ត៌មានដើមត្នោតសូមបង្ហាញជូនដូចខាងក្រោមនេះ ៕