ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

គណបក្សប្រឆាំង​ដាក់​ចេញ​នូវ​ក្រមសីលធម៌​សម្រាប់​អ្នកចូលរួម​មហា​បាតុកម្ម​ដោយ​សន្តិវិធី​និង​អហិង្សា​ថ្ងៃ​ទី​០៧​ខែកញ្ញា

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ចេញ​នូវ​ក្រមសីលធម៌​មួយ​សម្រាប់​អ្នកចូលរួម​មហា​បាតុកម្ម​ដោយ​សន្តិវិធី​ និង​អហិង្សា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ខាង​មុខ​ ។​

​ក្រមសីលធម៌​ដែល​មាន​១៧​ចំណុច​នេះ​ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា​ គឺជា​បញ្ញត្តិ​សម្រាប់​អនុវត្តន៍​ក្នុង​ការ​ធ្វើ​បាតុកម្ម​ ដើម្បី​លើកទឹកចិត្ត​ឲ្យ​បាតុករ​អាច​ប្រើប្រាស់​សិទ្ធិ​សម្តែង​មតិស្រប​តាម​ឆន្ទៈ​របស់​ខ្លួន​ផង​ និង​ដើម្បី​ធានា​ថា​ ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​នោះ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​ ដោយ​សន្តិវិធី​ និង​ដោយ​អហិង្សា​ផង​ ។​

​មហា​បាតុកម្ម​ដោយ​សន្តិវិធី​ និង​អហិង្សា​ដែល​គ្រោង​នឹង​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ត្រូវ​បាន​គណបក្ស​ចាត់​ទុក​ថា​ជា​ជម្រើស​ចុង​ក្រោយ​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ​ការ​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ ដើម្បី​ស៊ើបអង្កេត​និង​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​មក​ ហើយ​មហា​បាតុកម្ម​នេះ​មាន​គោលបំណង​ជាក់លាក់​ គឺ​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ ។​ ​

សូម​អាន​ក្រមសីលធម៌​សម្រាប់​អ្នកចូលរួម​មហា​បាតុកម្ម​ដោយ​សន្តិវិធី​ និង​អហិង្សា​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដាក់​ចេញ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងស្រុង​ ដូច​បាន​ភ្ជាប់​មក​ជាមួយ​ ៕​

CNRP-01-09CNRP-01-09-2013

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.