ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

បើក​កញ្ចប់​សុវត្ថិភាព​”​ក​”​នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​ព្រឹក​នេះ​មាន​ភាព​មិន​ប្រក្រតី​ព្រោះ​បាត់​ទម្រង់​លេខ​១១០២

​បន្ទាប់​ពី​បាន​ចំណាយ​ពេលវេលា​អស់​ប្រមាណ​២​ម៉ោង​ ក្រោម​ការ​ចូលរួម​ពី​សម្តេច​ នរោត្តម​ សិរី​វុ​ឌ្ឍ​ ឯកឧត្តម​ អ៊ុត​ ឈ​ន​ និង​ឯកឧត្តម​ ពិត​ តាំង​សាន​ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ ដែល​តំណាង​ឲ្យ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះ​ ការ​បើក​កញ្ចប់​សុវត្ថិភាព​"​ក​"​ ចំនួន​៨​ការិយាល័យ​នៃ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ ដើម្បី​ផ្ទៀងផ្ទាត់​ក្នុង​ទម្រង់​លេខ​១១០២​ និង​លេខ​១១០៨​ ព្រមទាំង​ក្រដាស​ធំ​កត់ត្រា​សំឡេង​ឆ្នោត​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ នៅ​វេលា​ព្រឹក​នេះ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ ។​

​លទ្ធផល​នៃ​ការ​បើក​កញ្ចប់​សុវត្ថិភាព​ "​ក​"​ របស់​ គ​.​ជ​.​ប​ នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​ ដែល​ជា​មណ្ឌល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​លំដាប់​លេខ​រៀង​ទី​១​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​តែ​មាន​ភាព​មិន​ប្រក្រតី​ដដែល​ ពោល​គឺ​មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​១​បាត់​ទម្រង់​លេខ​១១០២​ កញ្ចប់​ធំ​មិន​មាន​ឃ្លុំបេ​បិទ​ឲ្យ​បាន​ត្រឹមត្រូវ​ គ​.​ជ​.​ប​ មិន​ផ្តល់​តួលេខ​សំឡេង​ឆ្នោត​សរុប​ទាំង​សន្លឹក​ឆ្នោត​បានការ​ ទាំង​សន្លឹក​ឆ្នោត​មិន​បានការ​ ។​ ​

ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូលរួម​បើក​កញ្ចប់​សុវត្ថិភាព​"​ក​"​នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​ នា​វេលា​ព្រឹក​នេះ​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា​ ការ​បើក​កញ្ចប់​សុវត្ថិភាព​"​ក​"​នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​ ដើម្បី​ផ្ទៀងផ្ទាត់​ទម្រង់​លេខ​១១០២​និង​លេខ​១១០៨​ ព្រមទាំង​ក្រដាស​ធំ​កត់ត្រា​សំឡេង​ឆ្នោត​ គឺ​មាន​ភាព​មិន​ប្រក្រតី​នៅ​ត្រង់​ថា​ ទម្រង់​លេខ​១១០២​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ត្រូវ​បាន​បាត់​ និង​ គ​.​ជ​.​ប​ មិន​ផ្តល់​តួលេខ​សំឡេង​ឆ្នោត​សរុប​ទាំង​បានការ​ និង​ទាំង​មិន​បានការ​ ជា​ហេតុ​ធ្វើ​ឲ្យ​មិន​អាច​ផ្ទៀងផ្ទាត់​បាន​ ។​ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ទៀត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួលយក​លទ្ធផល​នៃ​ការ​បើក​កញ្ចប់​សុវត្ថិភាព​"​ក​"​នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​នា​ពេល​ព្រឹក​នេះ​ទេ ។

ដោយឡែក ឯកឧត្តម ព្រុំ សុខា តំណាងគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មានថា លទ្ធផល នៃការបើកកញ្ចប់សុវត្ថិភាព"ក"នៅមណ្ឌលបោះឆ្នោតខេត្តកណ្តាលនេះ គឺឯកឧត្តមអាចទទួលយកបាន​ ៕​ 

DSC02409DSC02432DSC02439DSC02446

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.