នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣នេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា គណបក្សនឹងរៀបចំធ្វើពិធីហាត់សមសម្រាប់មហាបាតុកម្មអហិង្សាចំនួន២លើកនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញតែម្តង។
កម្មវិធីហាត់សមលើកទីមួយនឹងត្រូវធ្វើនៅថ្ងៃស្អែកទី០១ ខែកញ្ញា និងលើកទី២ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ ចាប់ពីវេលាម៉ោង១៦ រសៀល រហូតដល់ម៉ោង១៩ យប់នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។
គណបក្សសង្គ្រោះជាតិ បានចាត់ទុកពិធីហាត់សមនេះថា គឺជាការត្រៀមលក្ខណៈចូលរួមមហាបាតុកម្មអហិង្សានៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខ ដើម្បីឲ្យមហាបាតុកម្មនេះ ប្រព្រឹត្តទៅដោយសន្តិវិធី គ្មានអំពើហិង្សា និងដើម្បីទប់ស្កាត់ការបង្កចលាចលពីសំណាក់ជនខិលខូចណាមួយ៕