វាជារឿងសឹងនឹកស្មានមិនដល់ និងគួរឲ្យហួសចិត្តមួយក្នុងមជ្ឈដ្ឋានអ្នកគាំទ្រទៅលើរាជនីសម្រស់ និងជាកំពូលតារាចម្រៀង POP របស់កូរ៉េមួយរូបគឺនាង Lee Hyori ដែលបានប្រកាសចំពោះមុខមហាជនថា នាងបានទទួលការបំពាក់ចិញ្ចៀនភ្ជាប់ពាក្យពីគូដណ្តឹងរបស់នាងរួចហើយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ កន្លងមក។
រឿងដែលគួរឲ្យហួសចិត្ត និងនឹកស្មានមិនដល់នោះគឺចិញ្ចៀនភ្ជាប់ពាក្យដែលគូដណ្តឹងរបស់នាងបំពាក់ឲ្យរាជនីសម្រស់កូរ៉េរូបនេះមិនមែនចិញ្ចៀនពេជ្រ ឫជាចិញ្ចៀនមាស ដែលមានតម្លៃមហាសាលដូចដែលក្រុមតារាផ្សេងៗទៀតធ្លាប់បានទទួលឡើយ ប៉ុន្តែវាជាប្រភេទចិញ្ចៀនដ៏សាមញ្ញបំផុតប្រដូចបានទៅនឹងចិញ្ចៀនសម្រាប់បំពាក់នៅនឹងដៃកូនក្មេងទៅវិញ។
នាង Lee Hyori មានអាយុ៣៤ឆ្នាំ គឺជារាជនីសម្រស់ និងជាកំពូលតារាចម្រៀង POP របស់កូរ៉េមួយរូប ដែលចាប់ផ្តើមមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញក្នុងពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
រីឯ គូដណ្តឹងរបស់នាងគឺលោក Lee Sang Soon មានអាយុ៧៩ឆ្នាំ គឺជាអ្នកលេងភ្លេងដ៏ល្បីមួយរូប និងក៏ជាអ្នកធ្លាប់ថតខ្សែភាពយន្តផងដែរ៕