ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០

ថ្ងៃនេះ​មេ​គណបក្សប្រឆាំង​ទៅ​វត្ត​សុំ​សីល​ ខណៈ​បុរស​ខ្លាំង​ស្ងប់ស្ងាត់​កាន់ទុក្ខ​ឪពុក

​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ជំទាវ​ បាន​អញ្ជើញ​ទៅ​កាន់​វត្ត​បទុម​វ​តី​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​យក​ទេយ្យវត្ថុ​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​ទីនោះ​ដើម្បី​សុំ​សីល​ ពីព្រោះ​ថ្ងៃនេះ​គឺជា​ថ្ងៃឧបោសថសីល​ ។​ ​

ការ​អញ្ជើញ​ទៅ​សុំ​សីល​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​នេះ​ គឺ​ចំ​ពេល​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​កំពុង​ឋិត​នៅ​ក្នុង​ស្ថានភាព​អារម្មណ៍​ស្ងប់ស្ងាត់​កាន់ទុក្ខ​ឪពុក​ គឺ​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី​ ហ៊ុន​ នាង​ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ក្នុង​ជន្មាយុ​៩០​ឆ្នាំ​ ដោយ​ជរាពាធ​កន្លង​មក​ ។​

​ដោយឡែក​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​០៩​ព្រឹក​នេះ​ដែរ​ កំពុង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ក្រោម​ប្រធានបទ​វិធានការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ និង​ការ​រៀបចំ​ធ្វើ​មហា​បាតុកម្មអហិង្សា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ខាង​មុខ​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ក្រោយ​ពី​ចេញពី​វត្ត​សុំ​សីល​រួច​មក​ ។

​ទោះ​យ៉ាងណា​ក៏​ដោយ​ កាលពី​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ត​រវាង​ក្រុមការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ពោល​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោតអារម្មណ៍​សំខាន់​បំផុត​ទទូច​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ ៕​

1006046_580624151994322_816487240_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.