ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

នាយករដ្ឋមន្ត្រី New Zealand អាម៉ាស់មុខ​ព្រោះ​ធ្លាយ​រូប​កូនស្រី​ថត​ស្រាត​បង្ហោះ​តាម Internet

​ក្នុងនាម​ជា​និស្សិត​សិក្សា​នៅ​សាលា​សិល្បៈ​នៃ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កញ្ញា​អាយុ​២០​ឆ្នាំ​ម្នាក់ ត្រូវជា​កូនស្រី​របស់​ឯកឧត្តម នាយករដ្ឋមន្ត្រី​ប្រទេស New Zealand បានធ្វើ​សកម្មភាព​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ​បានសម្រេច​ចិត្ត​ថត​ស្រាត​បង្ហាញ​ក្នុង​កម្មវិធី Paris Design Week​។​ ​

តាម​ការចុះផ្សាយ​របស់​គេហទំព័រ Mail Online បាន​ឲ្យ​ដឹ​ងថា កញ្ញា Stephanie Key ត្រូវជា​កូនស្រី​របស់​ឯកឧត្តម John Key នាយករដ្ឋមន្ត្រី​ប្រទេស New Zealand បានសម្រេច​ចិត្ត​ថតរូប​បែប​អាក្រាត​សម្រាប់​បង្ហាញ​ក្នុង​កម្មវិធី Paris Design Week ដែល​នឹង​ត្រូវដាក់​បង្ហាញ​នៅ​ខែ​ក្រោយនេះ​។​

​ប្រភពព័ត៌មាន​ពី​បរទេស​បាន​ឲ្យ​ដឹងថា ឯកឧត្តម John Key នាយករដ្ឋមន្ត្រី​ប្រទេស New Zealand មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​និង​គ្រវីក្បាល​រក​ពាក្យ​ថ្លាថ្លែង​មិន​ចេញ​ពេល​ឃើញ​កូនស្រី​របស់ខ្លួន​ថត​អាក្រាតកាយ​បង្ហោះ​តាម Internet បម្រើ​ឲ្យ​កម្មវិធី​សិល្បៈ​ដូច្នេះ​៕​

john-key

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.