រឿងអាស្រូវរបស់លោក Zhang គ្រូបង្រៀននៅសាលាមធ្យមសិក្សា Gansu ប្រទេសចិន ដែលគេបានបង្ហោះពាសពេញក្នុងបណ្តាញសង្គម Weibo របស់ចិនទាក់ទងនឹងរឿងឱបថើបសិស្សស្រីនោះធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យអប់រំជាតិរបស់ចិន។
ប៉ុន្មានថ្ងៃក្រោយមកស្រាប់តែសិស្សស្រីៗនៃសាលារៀននោះបាននាំគ្នាសម្រេចចិត្តថើបពោរពេញដោយអារម្មណ៍យ៉ាងស្និទ្ធស្នាលទៅលើលោកគ្រូ Zhang វិញ ដើម្បីជួយលុបបំបាត់រឿងអាស្រូវរបស់លោកគ្រូពួកខ្លួនដែលគេបង្ហោះក្នុងបណ្តាញសង្គម ហើយក៏សំដៅបង្ហាញថា ជាការសុំអភ័យទោសជាសាធារណៈពីសំណាក់សិស្សានុសិស្សទាំងអស់ចំពោះលោកគ្រូ Zhang ដែលពួកគេធ្លាប់ខឹងសម្បាទៅលើលោកគ្រូនាពេលកន្លងមក។
ក្រុមប្រឹក្សភិបាលសាលារៀនបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អំពើដោយសុទ្ធចិត្តដែលផុសចេញពីបេះដូងរបស់សិស្សានុសិស្សទាំងនោះនឹងអាចឲ្យលោកគ្រូ Zhang បានធូរស្រាលមួយផ្នែកធំឬទាំងស្រុងលើការទទួលខុសត្រូវខាងផ្នែកច្បាប់ក្នុងរឿងអាស្រូវចចាមអារាមរបស់គាត់តាមបណ្តាញសង្គមកន្លងមកនេះ៕