ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

គ​.​ជ​.​ប ប្រកាសជូន​ដំណឹង​អំពី​ការបើក​កញ្ចប់​សុវត្ថិភាព «​ក​» ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​

​បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ចេញ​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» បើក​កញ្ចប់​សុវត្ថិភាព «​ក​» ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​រួចមក គ​.​ជ​.​ប បានប្រកាស​ជូនដំណឹង​នៅ​ល្ងាច​នា​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣​នេះ ឲ្យ​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ​ទាំងអស់​អញ្ជើញ​មក​ចូលរួម​យក​ព័ត៌មាន និង​សង្កេតការណ៍​ជាមួយ គ​.​ជ​.​ប លើ​ការបើក​កញ្ចប់​សុវត្ថិភាព «​ក​» នេះ​។​

​កាលបរិច្ឆេទ​នៃ​ការបើក​កញ្ចប់​សុវត្ថិភាព «​ក​» មួយចំនួន ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៅ​មណ្ឌល​ខេត្តក្រចេះ​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៣ វេលា​ម៉ោង​០៧ និង​៤០​នាទី​ព្រឹក​នៅ​ទីស្តីការ គ​.​ជ​.​ប អគារ H ៕​

 

nec2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.