មនុស្សរាប់សិបនាក់បានគ្របដណ្តប់ដោយអារម្មណ៍ភ័យខ្លាចនិងសែនរន្ធត់ទៅនឹងរលកយក្សស៊ូណាមិដ៏ធំមួយដែលបានវាយប្រហារមកលើភាគខាងកើតខេត្ត Zhejiang ជិតទីក្រុង Hainin ប្រទេសចិនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ ម្សិលមិញនេះ។
រលកយក្សកម្ពស់រហូតដល់ទៅ២០ម៉ែត្របានធ្វើមនុស្សជាង៣០នាក់រស់នៅតាមតំបន់ឆ្នេរទទួលរងរបួស និងមានមនុស្សជាច្រើននាក់ទៀតរួមទាំងភ្ញៀវទេសចរផងត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់នោះភ្លាមៗ។
ចំនួនមនុស្សស្លាប់មិនទាន់មានរបាយការណ៍នៅឡើយទេ ខណៈដែលអ្នករងរបួសត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងផ្នែកនៃជញ្ជាំង និងសំណាញ់ការពារនៅតាមបណ្តោទន្លេ Qiantang ទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំ៕