ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ពលរដ្ឋ​ថៃ​ឈ្លោះ​គ្នា​កក្រើក​ក្នុង Facebook ពីព្រោះ​តារាចម្រៀង សាពូន មីដាដា​

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​គឺ​លោក សាពូន មីដាដា បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ថៃ​ឈ្លោះប្រកែក​គ្នា​វែកញែក​ពោរពេញ​ទៅដោយ​ការរិះគន់​កក្រើក​ក្នុង Facebook បន្ទាប់ពី​តារាចម្រៀង​សាពូន មីដាដា បកស្រាយ​ចម្រៀង​មួយ​បទ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​រួចមក​។​ ​

បទ​ចម្រៀង​ដែល​បកស្រាយ​ដោយ​តារាចម្រៀង​មនោសញ្ចេតនា សាពូន មីដាដា នឹងធ្វើ​ឲ្យ​ពលរដ្ឋ​ថៃ​ឈ្លោះប្រកែក​គ្នា​កក្រើក​ក្នុង Facebook នោះ​គឺមាន​ចំណងជើង​ថា «​ភ្លេច​ដកដង្ហើម​ងាយ​ជាង​ភ្លេច​មនុស្ស​ខ្លួន​ស្រឡាញ់​» ដែល​បទ​ចម្រៀង​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ថៃ រិះគន់ និង​ចោទប្រកាន់ថា បាន​លួច​ចម្លង​ទាំង​បទ​ភ្លេង ទាំង​កាយវិការ​សម្តែង ពីបទ​ចម្រៀង​ដើម​របស់​ថៃ។​

​ប្រជាពលរដ្ឋ​ថៃ​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ទាក់ទង​នឹង​បទ​ចម្រៀង​នេះ បាន​បញ្ជាក់ថា បទ​ចម្រៀង​ដើម​របស់​ថៃ​ផលិត​និង​ចែកចាយ​នៅ​ឆ្នាំ​២០១០ ដោយបាន​បង្ហោះ​ក្នុង​គេហទំព័រ Youtube និង​ទទួលបាន​អ្នកគាំទ្រ​ចំនួន ៦.៧១១.០៨២​នាក់​។ រីឯ​បទ​ចម្រៀង​ខ្មែរ​ផលិត​និង​ចែកចាយ​ដោយ​ផលិតកម្ម​រស្មី​ហង្ស​មាស​ដែល​លួច​លំនាំ​ពីបទ​ចម្រៀង​ថៃ​នោះ​ធ្វើឡើង​នៅ​ឆ្នាំ​២០១១ ដែល​មុនដំបូង​ផលិត​ជា Audio CD និង​ក្រោយ​មកជា VCD ។​ ​

មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា វប្បធម៌​នៃ​ការលួចចម្លង​ពី​បរទេស​ដោយ​ម្ចាស់​ផលិតកម្ម​ក្រុមហ៊ុន​មួយចំនួន​បាន​កើតមាន​ឡើងជា​យូរ​ឆ្នាំ​មកហើយៗ​ក៏​ធ្លាប់​ម្ចាស់​ផលិតផល​ដើម​នៅឯ​បរទេស​នោះ​បញ្ចេញ​នូវ​ប្រតិកម្ម​ខឹងសម្បា​រិះគន់​យ៉ាង​ចាស់ដៃ​មកលើ​ភាគី​ខ្មែរ​ផងដែរ ដែល​នេះ​ជា​អំពើ​មួយ​ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​នូវ​តម្លៃ​នៃ​ការផលិត​ចេញ​ជា​ស្នាដៃ​ផ្សេងៗ ដោយសារតែ​ការលួចចម្លង​ពី​គេ​៕​

sapounmidada

ខាងក្រោមនេះជាខ្លឹមសារបទចម្រៀងដែលអាចធ្វើការ​ប្រៀបធៀបបាន

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.